លោក កែវ សុខា អគ្គនាយក(CEO) នៃគ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថាននៅពីឆ្នាំ២០១៦ ដោយមានតំណែងជានាយកហិរញ្ញវត្ថុ។ ក្រោមការដឹកនាំ របស់ លោក កែវ សុខា ប៊ែមប៊ូ បានរៀបចំកែរចនាសម្ព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុឡើងវិញ ព្រមទាំងអនុវត្តយុទ្ធសាស្ត្រហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលបានធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក កែវ សុខា ជាអ្នកដឹកនាំស្នូលដ៏សំខាន់រាល់ការសម្រេចចិត្តនៅក្នុងយុទ្ធសាស្រ្តរបស់ គ្រឹះស្ថាន ប៊ែមប៊ូ លោកបានធ្វើឲ្យក្រុមហ៊ុនមានភាពស្មោះត្រង់ សុចរិតភាព ការគោរព។ លោកក៏ជាអ្នកគាំទ្រលើការជម្រុញកម្លាំងធនធានមនុស្ស វប្បធម៌ផ្តោតលើអតិថិជន ដោយស្មារតីនៃការច្នៃប្រឌិត។

មុនពេលចូលបម្រើការងារនៅគ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី លោក កែវ សុខា មានជំនាញជាង១៣ ឆ្នាំ ក្នុងមុខតំណែងសំខាន់ៗជាច្រើន លើការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍គ្រូបង្គោល ដែលជាចំណែកយ៉ាងសំខាន់របស់លោកក្នុងវិស័យធនាគារ ដោយបានផ្តល់ការចែករំលែកន្វវចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងជំនាញដល់បុគ្គលិកដទៃទៀត។ លោក កែវ សុខា ជាថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍យ៉ាងស្ទាត់ជំនាញលើហិរញ្ញវត្ថុ ជាមួយកំណត់ត្រាជោគជ័យដ៏ប្រសើរ។ លោកបានរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យ គ្រឹះស្ថាន ប៊ែមប៊ូ មានការរីកចម្រើន និងជោគជ័យ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយលោកប្តេជ្ញាធានា និងជម្រុញឱ្យ គ្រឹះស្ថាន ប៊ែមប៊ូ បន្តរីកចម្រើន និងវិបុលភាពទៅពេលអនាគតតទៅទៀត។

លោក កែវ សុខា ទទួលបានជោគជ័យលើការសិក្សាជាច្រើនក្នុងអាជីពរបស់លោក។ លោកជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបាន អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ ហើយលោកក៏ទទួលបានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០០៣ និងសញ្ញាបត្រគណនេយ្យ (DIPLÔME UNIVERSITÉ DE COMPTABILITÉ) ក្នុងឆ្នាំ២០០០។ លើសពីនេះ លោកបានពង្រឹងបន្ថែមនូវគុណវុឌ្ឍិវិជ្ជា   ជីវៈរបស់ខ្លួន ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានបំពាក់ឱ្យលោកនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីស្វែងយល់នៅភាពដ៏ស្មុគស្មាញនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា CAS , CIAS, និងប្រធានបទគ្រប់គ្រងអាជីវកម្មផ្សេងទៀត។