អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី
ជម្រាមក
នាយក-នាយិកា គ្រប់នាយកដ្ឋាន ការិយាល័យ នាយកសាខា គ្រប់សាខា

 

កម្មវត្ថុ៖ ជូនដំណឹងស្តីពីការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មផ្លូវការ ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។
យោង៖ លិខិតរបស់ធនាគារជាតិលេខ ធ៧-០២៣-៩៤៨ ធ ត ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២៣។

តបតាមកម្មវត្ថុ និងយោងខាងលើ សូមលោកនាយក-នាយិកា គ្រប់នាយកដ្ឋាន ការិយាល័យ នាយកសាខា គ្រប់សាខា ជ្រាបថា៖
ធនាគារជាតិនៃកម្ពុជា សម្រេចផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មផ្លូវការ ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សម្រាប់ សាខាចំនួន០៤ ដូចខាងក្រោម៖
១. សាខាស្រុកស្វាយអន្ទរ-ឃុំស្វាយអន្ទរ
២. សាខាក្រុងស្វាយរៀង-សង្កាត់ព្រៃឆ្លាក់
៣. សាខាក្រុងកំពង់ឆ្នាំង-សង្កត់កំពង់ឆ្នាំង
៤. សាខាស្រុកបន្ទាយមាស-ឃុំទូកមាសខាងលិច

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយក-នាយិកាគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ជ្រាបជាព័ត៌មាន និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមលោកនាយក-នាយិកាគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ទទួលនូវការរាប់អានដ៏សោះស្ម័ត្រអំពីខ្ញុំ។

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
អគ្គនាយក,