ព្រឹត្តិការណ៍

28 November 2022

អបអរសាទរ អតិថិជនកើនលើស១ម៉ឺននាក់

អបអរសាទរ! អតិថិជនកើនលើស១ម៉ឺននាក់! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីជួយសម្រួល​ និងជាប្រភពទុនដែលធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើងជាងមុន​ ជូនដល់ប្រជាពលរដ្ឋកម្ពុជាលើសពី 10,000 នាក់។ ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ដែលពួកយើងបានធ្វើ​ កំពុងធ្វើ និងបន្តធ្វើ​ឱ្យបានកាន់តែល្អឡើងក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

ការជ្រើសរើស ការរៀបចំ និងការថែរក្សារបុគ្គលិក

[ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២] វគ្គបណ្តុះបណ្តាលស្តីពី៖ ការជ្រើសរើស រៀបចំ និងថែរក្សារបុគ្គលិក ដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូតា ចាន់ សេរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកបទពិសោធន៍ មេរៀនល្អៗពិតជាក់ស្ដែងជូនថ្នាក់ដឹកនាំរបស់យើង។

តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ

[ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២] វគ្គបណ្តុះបណ្តាលស្តីពី៖ តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ ដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូតា ចាន់ សេរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកបទពិសោធន៍ មេរៀនល្អៗពិតជាក់ស្ដែងជូនថ្នាក់ដឹកនាំរបស់យើង។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឈាមមួយប្លោករបស់អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបីនាក់! ឈាមមួយប្លោករបស់អ្នកអាចជួយមន្ទីរពេទ្យគន្ធបុប្ធា! អ្នកមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្រ្គោះជីវិតមនុស្សទេ។ អ្នកអាចជួយពួកគេបានតាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់អ្នក។ ថ្នាក់ដឹកនាំ និងទាំងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានចូលរួមបរិចា្ចគឈាមដោយស្ម័គ្រចិត្ត ដែលត្រូវបានរៀបចំឡើងដោយដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងយុទ្ធនាការ #សង្គ្រោះជីវិតខ្ញុំ នៅថ្ងៃទី ១២ ខែឧសភា ២០២២ ក្រោមប្រធានបទ "អ្នកបរិច្ចាគឈាមមួយប្លោកយើងខ្ញុំបរិច្ចាគ ៤០,០០០ រៀលបន្ថែមជូនដល់មន្ទីរពេទ្យគន្ធបុប្ធា"។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពសង្គម ទាំងអស់ ហើយការបរិច្ចាគឈាមនេះផងដែរ គឺធ្វើឡើងដើម្បីរួមចំណែកដល់ការផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យដែលកំពុងមានតម្រូវការឈាមជារៀងរាល់ថ្ងៃ ក៏ដូចជាដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលមានតម្រូវការឈាមជាចាំបាច់។

សូមចូលរួមអបអរសាទរចំពោះ ឧកញ៉ា លឹម សុជាតិ

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឧកញ៉ា លឹម សុជាតិ អភិបាលប្រតិបត្តិ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មីប្រាយម៍ អ៊ិនវេសមេន។ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រទានគោរមងារជា «ឧកញ៉ា» ។

ពិធីសូត្រមន្តនាំសិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ពិធីនេះបានប្រារព្ធធ្វើនៅការិយាល័យកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកក្រុមហ៊ុនទាំងអស់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ៕

ភាពជាដៃគូជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក

កិច្ចព្រមព្រៀងភាពជាដៃគូរវាង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ីនិង ក្រុមហ៊ុន ១២១ សបភី ឯ.ក ដែលជាក្រុមហ៊ុនឈានមុខក្នុងការលើកកម្ពស់អាជីវកម្មតាមរយៈការផ្ដល់នូវហ្រ្វែនឆាយ ម៉ូតូ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ។ ក្នុងកិច្ចសហការណ៍នេះ ក្នុងគោលបំណង​ផ្តល់ជម្រើសជាប្រភពហិរញ្ញវត្ថុដល់អ្នកដែលមានមុខរបរច្បាស់លាស់ និងចំណូលគ្រប់គ្រាន់ ដើម្បីយកទៅទិញម៉ូតូដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី  បានព្រមព្រៀងផ្តល់កម្ចីឥណទានទិញម៉ូតូ និងគ្រឿងអេឡិចត្រូនិចក្នុងអត្រាការប្រាក់ទាបបំផុតត្រឹម1.5%ជាមួយ​ឯកសារតម្រូវងាយស្រួលដែលមានត្រឹមតែអត្ថសញ្ញាណប័ណ្ណ​ សៀវភៅស្នាក់នៅ និងកាតការងារ ហើយចំពោះអ្នកស្នាក់នៅផ្ទះជួលក៏អាចធ្វើការស្នើរឥណទានម៉ូតូនេះបានផងដែរ។​ ដូចនេះ អតិថិជនកាន់តែងាយស្រួលក្នុងការទិញម៉ូតូ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ គ្រប់ខេត្ត-ក្រុង តាមហាងហ្រ្វែនឆាយទាំងអស់របស់ក្រុមហ៊ុន ១២១ សបភី  ក៏ដូចជាការស្នើរសុំកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ី តែងតែគិតគូ ដល់អតិថិជន និងព្យាយាមធ្វើយ៉ាងណាជួយឲ្យអតិថិជន ងាយស្រួលក្នុងការទូទាត់ប្រាក់ ក៏ដូចជាកម្ចីផ្សេងៗ ដើម្បីការរីកចំរើនរបស់អតិថិជន។

វគ្គបណ្តុះបណ្តាល TOT

សកម្មភាពខ្លះៗ នៃវគ្គបណ្តុះបណ្តាល TOT ( Training of Trainer) និង បណ្តុះភាពជាសហក្រិន​ភាព​ ជូនដល់​ថ្នាក់គ្រប់គ្រង​ នៃក្រុមហ៊ុនសម្ព័ន្ធ​ របស់ ក្រុមហ៊ុន​ លក្ស្មី​ ប្រាយម៍​ អ៊ិនវេសមេន​ (LAKSMI Prime Investment Co.,Ltd) ដែលជាក្រុមហ៊ុនមេ​ របស់​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ។