ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ឈាមមួយប្លោករបស់អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបីនាក់!

ឈាមមួយប្លោករបស់អ្នកអាចជួយមន្ទីរពេទ្យគន្ធបុប្ធា!

អ្នកមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្រ្គោះជីវិតមនុស្សទេ។ អ្នកអាចជួយពួកគេបានតាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់អ្នក។

ថ្នាក់ដឹកនាំ និងទាំងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានចូលរួមបរិចា្ចគឈាមដោយស្ម័គ្រចិត្ត ដែលត្រូវបានរៀបចំឡើងដោយដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងយុទ្ធនាការ #សង្គ្រោះជីវិតខ្ញុំ នៅថ្ងៃទី ១២ ខែឧសភា ២០២២ ក្រោមប្រធានបទ "អ្នកបរិច្ចាគឈាមមួយប្លោកយើងខ្ញុំបរិច្ចាគ ៤០,០០០ រៀលបន្ថែមជូនដល់មន្ទីរពេទ្យគន្ធបុប្ធា"។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពសង្គម ទាំងអស់ ហើយការបរិច្ចាគឈាមនេះផងដែរ គឺធ្វើឡើងដើម្បីរួមចំណែកដល់ការផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យដែលកំពុងមានតម្រូវការឈាមជារៀងរាល់ថ្ងៃ ក៏ដូចជាដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលមានតម្រូវការឈាមជាចាំបាច់។