កិច្ចព្រមព្រៀងភាពជាដៃគូរវាង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ីនិង ក្រុមហ៊ុន ១២១ សបភី ឯ.ក ដែលជាក្រុមហ៊ុនឈានមុខក្នុងការលើកកម្ពស់អាជីវកម្មតាមរយៈការផ្ដល់នូវហ្រ្វែនឆាយ ម៉ូតូ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ។

 

ក្នុងកិច្ចសហការណ៍នេះ ក្នុងគោលបំណង​ផ្តល់ជម្រើសជាប្រភពហិរញ្ញវត្ថុដល់អ្នកដែលមានមុខរបរច្បាស់លាស់ និងចំណូលគ្រប់គ្រាន់ ដើម្បីយកទៅទិញម៉ូតូដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី  បានព្រមព្រៀងផ្តល់កម្ចីឥណទានទិញម៉ូតូ និងគ្រឿងអេឡិចត្រូនិចក្នុងអត្រាការប្រាក់ទាបបំផុតត្រឹម1.5%ជាមួយ​ឯកសារតម្រូវងាយស្រួលដែលមានត្រឹមតែអត្ថសញ្ញាណប័ណ្ណ​ សៀវភៅស្នាក់នៅ និងកាតការងារ ហើយចំពោះអ្នកស្នាក់នៅផ្ទះជួលក៏អាចធ្វើការស្នើរឥណទានម៉ូតូនេះបានផងដែរ។​ ដូចនេះ អតិថិជនកាន់តែងាយស្រួលក្នុងការទិញម៉ូតូ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ គ្រប់ខេត្ត-ក្រុង តាមហាងហ្រ្វែនឆាយទាំងអស់របស់ក្រុមហ៊ុន ១២១ សបភី  ក៏ដូចជាការស្នើរសុំកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន។

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ី តែងតែគិតគូ ដល់អតិថិជន និងព្យាយាមធ្វើយ៉ាងណាជួយឲ្យអតិថិជន ងាយស្រួលក្នុងការទូទាត់ប្រាក់ ក៏ដូចជាកម្ចីផ្សេងៗ ដើម្បីការរីកចំរើនរបស់អតិថិជន។