គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី  «ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់ (Sale Warriors Training)» ដោយមានលោកអគ្គនាយក កែវ សុខា អញ្ជើញចូលរួមជាកិត្តិយស ក្នុងការបើកវគ្គនៃកម្មវិធីសិក្សារនេះ។ 

ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមដោយយកចិត្តទុកដាក់យ៉ាងសកម្មទៅលើប្រធានបទសិក្សាផ្សេងៗ ពីភ្នាក់ងារប្រឹក្សាឥណទាន ជាពិសេសគឺផ្តល់ឱកាសដល់សិក្ខាកាមអនុវត្តផ្ទាល់សិល្បៈនៃការនិយាយជាសាធារណៈដោយសេចក្តីក្លាហាន ដើម្បីពង្រឹងលើសកម្មភាពប្រចាំថ្ងៃ ឲ្យទទួលបាននូវជោកជ័យល្អប្រសើរ ដែលអាចវិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាបុគ្គលិកឆ្នើម។

ចុងបញ្ចប់នៃវគ្គហ្វឹកហ្វឺន មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និតស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍ ។