យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឧកញ៉ា លឹម សុជាតិ អភិបាលប្រតិបត្តិ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មីប្រាយម៍ អុិនវេសមេន។ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រទានគោរមងារជា «ឧកញ៉ា» ។

គោរមងារនេះ ពិតជាស័ក្តិសម នឹងកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់ ឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ ជាសប្បុរសជនក្នុងកិច្ចការមនុស្សធម៌ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ 

សូមគោរពជូនពរឧកញ៉ា ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា។
ដោយក្តីគោរព