ដើម្បីបំពេញតម្រូវការនិងភាពងាយស្រួលដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ីបានសហការជាមួយធនាគារឯកទេសវីង ដើម្បីផ្តល់នូវមធ្យោបាយក្នុងការបង់ប្រាក់កម្ចីឬសេវាបង់រំលស់របស់អតិថិជន។

 

ចាប់ពីថ្ងៃទី៧  ខែកញ្ញា២០២០នេះតទៅ គ្រប់អតិជនរបស់ប៊ែមប៊ូហ្វាយនែនភីអិលស៊ីទាំងអស់ ទាំងអតិថិជនចាស់ អតិថិជនថ្មីអាចបង់ប្រាក់កម្ចីឬសេវាបង់រំលស់តាមរយៈភ្នាក់ងារវីងដែលមានជិត៨០០០កន្លែងឬកម្មវិធីស្មាតហ្វូនវីងបានយ៉ាងងាយស្រួលតាមរយៈលេខកូដទូទាត់ខាងក្រោម៖

លេខកូដទូទាត់សម្រាប់ប្រាក់រៀល  | 5565

លេខកូដទូទាត់សម្រាប់ប្រាក់ដុល្លារ| 5564

គួរបញ្ជាក់ដែលថា កន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ី បានសហការជាមួយ ក្រុមហ៊ុន ទ្រូម៉ាន់នី មួយរួចមកហើយ ក្នុងការផ្តល់នូវមធ្យោបាយបង់ប្រាក់កម្ចីឬសេវាបង់រំលស់។

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ី តែងតែគិតគូ ដល់អតិថិជន និងព្យាយាមធ្វើយ៉ាងណាជួយឲ្យអតិថិជន ងាយស្រួលក្នុងការទូទាត់ប្រាក់ ក៏ដូចជាកម្ចីផ្សេងៗ ដើម្បីការរីកចំរើនរបស់អតិថិជន។