សេវាកម្ម

ពិនិត្យមើលព័ត៌មានលម្អិតអំពីអាជីវកម្មរបស់យើង លក្ខណៈផលិតផល ការគណនាការប្រាក់ តម្រូវការ និងឯកសារដែលត្រូវការ

ព្រឹត្តិការណ៍ថ្មីៗ

ពិនិត្យមើលព្រឹត្តិការណ៍ចុងក្រោយបំផុតរបស់យើង យើងបានធ្វើបច្ចុប្បន្នភាពថ្មីៗជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ ព័ត៌មាន និងសកម្មភាពរបស់យើងនៅទីនេះ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បំពេញបាននូវរបៀបវារៈយុទ្ធសាស្ត្រប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ប្រកបដោយភាពរឹងមាំ និងចីរភាពខ្ពស់ រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ — គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានប្រារព្ធកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ព្រមទាំងគណៈកម្មការប្រតិបត្តិ។ កិច្ចប្រជុំកម្រិតខ្ពស់នេះ ផ្តោតការយកចិត្តទុកដាក់ជាអតិបរមាលើការវាយតម្លៃសវនកម្មប្រតិបត្តិការ ការរក្សារចនាសម្ព័ន្ធហិរញ្ញវត្ថុរឹងមាំ និងការចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍រយៈពេលវែង ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។ ផ្អែកលើរបាយការណ៍ដែលបានដាក់ជូនអង្គប្រជុំ លទ្ធផលការងារក្នុងត្រីមាសទី៣ កន្លងមកនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើនជាវិជ្ជមាន៖ ប្រសិទ្ធភាពប្រតិបត្តិការ និងការវាស់វែងសមិទ្ធកម្ម៖ អង្គប្រជុំបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើសូចនាករវាស់វែងសមិទ្ធកម្ម (KPIs) និងវឌ្ឍនភាពអាជីវកម្ម ដើម្បីធានាថា រាល់សកម្មភាពប្រតិបត្តិការប្រព្រឹត្តទៅស្របតាមផែនការយុទ្ធសាស្ត្រដែលបានគ្រោងទុក ព្រមទាំងកំណត់បាននូវកលានុវត្តភាពថ្មីៗសម្រាប់បង្កើនផលិតភាព។ ការគ្រប់គ្រងសាច់ប្រាក់ ហានិភ័យ និងអនុលោមភាព៖ ក្រុមប្រឹក្សាភិបាលបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងការរក្សាបាននូវសមតុល្យសាច់ប្រាក់ងាយស្រួល (Liquidity Position) ប្រកបដោយសុវត្ថិភាពខ្ពស់ និងការរៀបចំប្រភពទុនបម្រុង (Funding Pipeline) យ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គ្រឹះស្ថានបន្តប្រកាន់ខ្ជាប់នូវក្របខណ្ឌអនុលោមភាព និងការគ្រប់គ្រងហានិភ័យយ៉ាងម៉ឺងម៉ាត់ ស្របតាមបទប្បញ្ញត្តិបច្ចេកទេសរបស់ធនាគារជាតិនៃកម្ពុជា។ យុទ្ធសាស្ត្រពង្រីកទីផ្សារ និងសេវាបម្រើអតិថិជន៖ ក្រុមប្រឹក្សាភិបាលបានអនុម័តលើផែនការសកម្មភាពសម្រាប់ត្រីមាសបន្ត ដោយផ្តោតលើការបង្កើនល្បឿននៃការផ្តល់សេវាហិរញ្ញវត្ថុ ការពង្រឹងយុទ្ធសាស្ត្រថែរក្សាអតិថិជន (Client Retention Strategies) និងការលើកកម្ពស់បទពិសោធន៍ឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងវិវត្ត។ គណៈគ្រប់គ្រងប្រតិបត្តិ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងការសម្រេចចិត្តដ៏មានចក្ខុវិស័យវែងឆ្ងាយរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលជាកាតាលីករដ៏មានឥទ្ធិពលក្នុងការធានានូវស្ថិរភាព និងកំណើនប្រកបដោយនិរន្តរភាពរបស់គ្រឹះស្ថាន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបរិយាបន្ន (Financial Inclusion) ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើនសេដ្ឋកិច្ចសង្គម និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែតុលា ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ គ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំ «កម្មវិធីហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់បុគ្គលិកថ្មី ដោយជោគជ័យ នៅការិយាល័យកណ្តាល។ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងស៊ីជម្រៅអំពី ចក្ខុវិស័យ និងបេសកកម្ម របស់ស្ថាប័ន ព្រមទាំងតម្រង់ទិសបុគ្គលិកថ្មីលើក្របខ័ណ្ឌអនុវត្តការងារ និងបទដ្ឋានប្រតិបត្តិសំខាន់ៗ រួមមាន៖ • បទបញ្ជាផ្ទៃក្នុង និងអភិបាលកិច្ច៖ ក្រមសីលធម៌ការងារ ឯកសណ្ឋាន អនាម័យ និងយន្តការគ្រប់គ្រងវត្តមាន។ • អនុលោមភាព និងការគ្រប់គ្រងហានិភ័យ៖ គោលការណ៍ស្គាល់អតិថិជន និងនីតិវិធីវាយតម្លៃប្រតិបត្តិការ។ • ការអភិវឌ្ឍធនធានមនុស្ស និងអត្ថប្រយោជន៍៖ របបអត្ថប្រយោជន៍បន្ថែម ផែនការបណ្តុះបណ្តាលបង្កើនសមត្ថភាព និងសេនារីយ៉ូនានាសម្រាប់ការអភិវឌ្ឍផ្លូវជីវភាពការងារ ។ ការរៀបចំវគ្គតម្រង់ទិសនេះ មិនត្រឹមតែជួយឱ្យបុគ្គលិកថ្មីយល់ច្បាស់លាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការរួមចំណែក ជួយស្ថាប័នឱ្យសម្រេចបាននូវការគង់វង្ស និងចីរភាពរយៈពេលវែង។ គ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់ការវិនិយោគលើធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់សមត្ថភាព បង្កើនប្រសិទ្ធភាពការងារ និងគាំទ្ររាល់កាលានុវត្តភាពនៃការរីកចម្រើន ដើម្បីជំរុញឱ្យបុគ្គលិកគ្រប់រូបអាចក្លាយជាធនធានមួយដ៏ឆ្នើម ដែលនឹងទទួលបានជោគជ័យនូវវិជ្ជាជីវៈដែលខ្លួនកំពុងបំពេញក្នុងរយៈពេលដ៏ខ្លី។

ថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមកាន់បិណ្ឌវេនទី៦

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹង ថ្ងៃកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដឹកនាំដោយ លោក កែវ សុខា អគ្គនាយក បានចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅ វត្តថ្មបីដុំ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមហ៊ុនមេ និងក្រុមហ៊ុនដៃគូរបស់យើងផងដែរ។ ក្នុងឱកាសដ៏ប្រពៃនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ព្រមទាំងលោកតាអាចារ្យ យាយជី និងតាជី បានចូលរួម នមស្សការសមាទានសីល វេរភត្តាហារ ទេយ្យទាន ប្រគេនបច្ច័យដល់ព្រះសង្ឃ និងធ្វើបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការដែលបានទទួលមរណភាព សូមឱ្យលោកអ្នកទាំងនោះទទួលបានមគ្គផល និងសេចក្តីសុខសាន្តក្នុងបរលោក ព្រមទាំងសូមឱ្យកុសលផលបុណ្យបានជួយថែរក្សា និងប្រទានពរជ័យដល់កូនចៅជំនាន់ក្រោយ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមជូនពរដល់អតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែ សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសំណាងល្អ ព្រមទាំងសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ។

ពិព័រណ៌ការងារ វិទ្យាស្ថានខេមអេដ

ពិព័រណ៌ការងារ វិទ្យាស្ថានខេមអេដ បានបញ្ចប់ដោយជោគជ័យ ពោរពេញដោយភាពរីករាយ ការចែករំលែកបទពិសោធន៍និងអនុស្សាវរីយ៍ល្អៗ អរគុណបងប្អូនទាំងអស់គ្នា ដែលបានមកចូលរួម និងដាក់ CV ដើម្បីសម្ភាសន៍ការងារភ្លាមៗ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងពិព័រណ៌ការងារ វិទ្យាស្ថានខេមអេដ បេក្ខជនដែលខកខានការចូលរួម អាចស្វែងរកឱកាសការងារជាច្រើនកន្លែង ជាមួយគ្រឹះស្ថាន ដោយគ្រាន់តែតាមដានហ្វេសប៊ុនផេកផ្លូវការ របស់គ្រឹះស្ថាន។

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ អរគុណបងប្អូនទាំងអស់គ្នា ដែលបានមកចូលរួម និងដាក់ CV ដើម្បីសម្ភាសន៍ការងារភ្លាមៗ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងពិព័រណ៌ការងារ និងផលិតផលជាតិ បេក្ខជនដែលខកខានការចូលរួម អាចស្វែងរកឱកាសការងារជាច្រើនកន្លែង ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី  ដោយគ្រាន់តែតាមដានហ្វេសប៊ុនផេកផ្លូវការ របស់គ្រឹះស្ថាន។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែកញ្ញា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំការហ្វឹកហ្វឺន និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង​ប្រចាំត្រីមាស ក្រោមប្រធានបទ «ការបង្កើន​ប្រសិទ្ធភាពសាខា ដើម្បីពង្រីកផលប័ត្រឥណទាន ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង ក្នុងបរិបទប្រតិបត្តិការសេដ្ឋកិច្ចសកល»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយក កែវ សុខា និងលោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋាន ការិយាល័យ និងសាខាទាំងអស់។ ជាពិសេស កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បាន​រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ បណ្ដុះស្មារតីភាពជាអ្នកដឹកនាំ ព្រមទាំងតម្រង់ទិសយុទ្ធសាស្ត្រប្រតិបត្តិការគ្រប់សាខាទាំងអស់ឱ្យកាន់តែរឹងមាំ និងមានភាពបត់បែនខ្ពស់ប្រឈមនឹងបម្រែបម្រួលសេដ្ឋកិច្ច។ ដោយរួមបញ្ចូលជាមួយការហ្វឹកហ្វឺនក្រោមការដឹកនាំដោយគ្រូកិត្តិយស លោក រ័ត្ន​ យូម៉េង​ ប្រធានក្រុមប្រឹក្សាភិបាល និងលោក នឹម ឈុន្នី​ អគ្គនាយក VIPASSA ក្នុងអត្ថន័យតម្រស់ទិស និងកិច្ចសហការការងារប្រកបដោយថាមពល។ ខ្លឹមសារ និងរំលេចចំណុច​សំខាន់ៗក្នុងកម្មវិធី៖ • ភាពជាអ្នកដឹកនាំប្រកបដោយសុខដុមនីយកម្ម៖ ការចែករំលែកទស្សនទានដ៏មានតម្លៃស្តីពី «ភាពជាអ្នកដឹកនាំប្រកបដោយសុខដុមនីយកម្ម និងប្រសិទ្ធភាពការងារកម្រិតខ្ពស់» ដោយ លោក នឹម ឈុន្នី ដើម្បីជំរុញបរិយាកាសការងារប្រកបដោយថាមពល និងកិច្ចសហការជិតស្និទ្ធ។ • ទស្សនវិស័យយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ៖ ការផ្ដល់អនុសាសន៍ និងគំនិតផ្តួចផ្តើមបែបសហគ្រិនភាពសម្រាប់អ្នកគ្រប់គ្រងសាខា ដោយ លោក រ័ត្ន​ យូម៉េង​ ព្រមទាំងការតម្រង់ទិសលើ «ការយល់ដឹងអំពីការរៀបចំផែនការថវិកា» ។ • ការបង្កើនប្រសិទ្ធភាព និងគុណភាពប្រតិបត្តិការ៖ ការពិភាក្សាយ៉ាងផុសផុលលើប្រធានបទយុទ្ធសាស្ត្រជាច្រើន រួមមាន៖ ការបង្កើនផលប័ត្រឥណទាន ការពង្រឹងគុណភាពសំណើឥណទាន ការកែលម្អចំណុចខ្វះខាត និងការលើកកម្ពស់អត្ថប្រយោជន៍បន្ថែមជូនដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ • ការចែករំលែកបទពិសោធន៍ និងការប្រគល់ប័ណ្ណសរសើរ​៖ បរិយាកាសកាន់តែមានភាពស្និទ្ធស្នាលតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យរវាងសាខាឆ្នើម និងសាខាកំពុងលូតលាស់ ព្រមទាំងពិធីប្រគល់ប័ណ្ណសរសើរជូនដល់សាខាដែលមានស្នាដៃឆ្នើមប្រចាំត្រីមាស​ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងកន្លងមក។ គ្រឹះស្ថាន សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ វាគ្មិនកិត្តិយស និងអ្នកគ្រប់គ្រងសាខាទាំងអស់ ដែលបានបោះជំហានរួមគ្នាដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់។ យើងជឿជាក់យ៉ាងមុតមាំថា ការរួបរួមគ្នានេះនឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការដឹកនាំគ្រឹះស្ថានឱ្យសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយចីរភាព និងឧត្តមភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ!

គម្រោង​របស់​យើង

ពិនិត្យមើលរបាយការណ៍ប្រចាំឆ្នាំ វីដេអូ និងទីតាំងសាខារបស់យើងនៅទីនេះ!!!

របាយការណ៍ប្រចាំឆ្នាំ

លោក​អ្នក​អាច​ជ្រើសរើស​របាយការណ៍​ប្រចាំ​ឆ្នាំ​ណា​មួយ​ខាង​ក្រោម (ជា​ឯកសារ​ PDF) សម្រាប់​ព័ត៌មាន​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទាំង​នោះ។

សាខារបស់យើង

ស្ថាប័នយើងតែងតែធ្វើដំណើរទៅមុខ ដើម្បីនាំមក​ជូន​លោក​អ្នក​នូវសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់ជិតជាងមុន និងដើម្បីបម្រើសេវាក៏ដូចជាឆ្លើយតបរាល់តម្រូវការរបស់អ្នក។

សកម្មភាពផ្សេងៗក្នុងសង្គម

លោក​អ្នក​អាច​ចូលមកមើលសកម្មភាពរបស់យើងទាំងអស់នៅទីនេះ មានដូចជា វគ្គបញ្តុះបណ្តាល សិក្ខាសាលា ការប្រជុំនានា និងដំណើរកំសាន្តរបស់ក្រុមហ៊ុន។

ដៃគូ​របស់​យើង

ចូលរួមធ្វើការជាមួយគ្នា ចូលរួមជាមួយសហគមន៍ដៃគូរបស់យើង ដើម្បីបម្រើអតិថិជនទៅវិញទៅមកកាន់តែប្រសើរ និងពង្រីកអាជីវកម្មរបស់អ្នក