គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកិត្តិយស និងភាពរីករាយក្រៃលែង ដែលទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ ដល់ ឆ្នាំ២០២៦។

ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់របស់គ្រឹះស្ថាន ប៊ែមប៊ូ ក្នុងការអនុលោមតាមច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិនានាស្ដីពីពន្ធដារ។ យើងនឹងនៅតែប្រកាន់ភ្ជាប់ជានិច្ចនូវការបំពេញការងារ ប្រកបដោយស្តង់ដារខ្ពស់ និងទំនួលខុសត្រូវក្នុងនាមជាម្ចាស់អាជីវកម្ម។