ប្រវត្តិអភិបាល និងអ្នកគ្រប់គ្រង
01 August 2025-
លោក លឹម សុជាតិ
ស្ថាបនិក និងអភិបាលប្រតិបត្តិ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក លឹម សុជាតិ គឺជាអភិបាលប្រតិបត្តិ និងវិនិយោគិនដែលមានស្នាដៃខ្ពស់ លោកជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនលក្ស្មីប្រាយម៍ ក្រោមការដឹកនាំនិងអភិបាលកិច្ចរបស់លោក ការវិនិយោគត្រូវទទួលបានការទទួលស្គាល់ដោយសម្រេចបាននូវតម្លៃទីផ្សារជាង 100 លានដុល្លារអាមេរិក។ សមិទ្ធផលទទួលបានបែបនេះ ដោយសារតែទស្សនវិស័យរបស់លោក ក្នុងការកសាងក្រុមហ៊ុនដែលឆ្លើយតបទៅនឹងបរិយាកាសទីផ្សាររបស់ប្រទេសកម្ពុជា ខណៈពេលដែលផ្តល់នូវ សេវាកម្ម និងផលិតផលសមស្របតាមទីផ្សារដល់អតិថិជន។ មេត្តាធម៌របស់លោកក្នុងការអប់រំថែរក្សាអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ ដើម្បីនាំមកនូវភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។
បន្ថែមលើតួនាទីជាអ្នកដឹកនាំ លោក ក៏កំពុងជម្រុញលើការអភិវឌ្ឍឧស្សាហកម្មក្នុងឋានៈជា អ្នកតាក់តែងគោលការណ៍ ដូចជាអភិបាល និងប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ នៅក្លឹបវិនិយោគកម្ពុជា អនុប្រធានទទួលបន្ទុកអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងត្រូវបានជាប់ឆ្នោត ជាអភិបាលនៃសភាពាណិជ្ជកម្មកម្ពុជា ដ៏មានកិត្យានុភាព។ លោកក៏ធ្លាប់ជាអភិបាល និងប្រធានក្លឹបភតិសន្យាហិរញ្ញវត្ថុ នៅសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារហូតដល់ឆ្នាំ2020។
ការអភិវឌ្ឍវិជ្ជាជីវៈរបស់លោកពិតជាគួរឱ្យកត់សម្គាល់ណាស់។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យវិជ្ជាជីវៈពីសាកលវិទ្យាល័យ London ក្នុងឆ្នាំ២០១៧។ លើសពីនេះ លោកក៏បានទទួលសញ្ញាបត្រ ACCA (Association of Chartered Certified Accountants) ក្នុងឆ្នាំ២០១០ និងសញ្ញាបត្រ CPA Australia (Certified Public Accountants) ក្នុងឆ្នាំ២០០៩ ដែលបានពង្រឹងនូវគុណវុឌ្ឍិរបស់លោកក្នុងនាមជាអ្នកជំនាញហិរញ្ញវត្ថុដ៏មានសមត្ថភាពខ្ពស់។"
-
លោក រ័ត្ន យូម៉េង
ប្រធានក្រុមប្រឹក្សាភិបាល
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក រ័ត្ន យូម៉េង ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដ៏មានសក្តានុពលក្នុងវិស័យហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានកាន់តួនាទីដឹកនាំសំខាន់ៗ រួមមាន នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិរតនាភិបាល និងបច្ចុប្បន្នជាអនុប្រធាននាយកប្រតិបត្តិ និងគណៈប្រធាននាយកប្រតិបត្តិរតនាភិបាលក្រុមនៅធនាគារ អេស៊ីលីដា ភីអិលស៊ី។
លោក រ័ត្ន យូម៉េង មានជំនាញឯកទេសក្នុងការគ្រប់គ្រងជាន់ខ្ពស់ដែលគ្របដណ្តប់លើផ្នែករតនាភិបាល ទីផ្សារមូលធន យន្តការកៀរគរមូលនិធិប្រកបដោយភាពច្នៃប្រឌិត និង
លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យវេស្ទើននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា រួមផ្សំនឹងជានិស្សិតបានបញ្ចប់ការសិក្សាពី Australian Institute of Company Directors (AICD)។ ការអប់រំទាំងនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកចំពោះភាពស្មោះត្រង់ និងវិជ្ជាជីវៈក្នុងការងារ។ ជាមួយនឹងជំនាញទូលំទូលាយ និងបទពិសោធន៍ស៊ីជម្រៅ លោក រ័ត្ន យូម៉េង បានបង្ហាញសមត្ថភាពដ៏ឆ្នើមក្នុងការដឹកនាំនៅក្នុងបរិយាកាសហិរញ្ញវត្ថុដ៏ស្មុគស្មាញ។ លោកនៅតែបន្តជំរុញការច្នៃប្រឌិត និងភាពជោគជ័យសម្រាប់អង្គភាព និងវិស័យហិរញ្ញវត្ថុទាំងមូលនៅកម្ពុជា ដែលបង្កើនប្រសិទ្ធភាពអង្គភាព និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ។
-
លោក មាស សក្តិសម
អភិបាលឯករាជ្យ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
ជាមួយបទពិសោធន៍ជាង ៣០ ឆ្នាំ លោក មាស សក្តិសម ជាអ្នកជំនាញផ្នែកគណនេយ្យ សវនកម្ម និងការគ្រប់គ្រងជាន់ខ្ពស់។ លោកធ្លាប់កាន់តួនាទីជាអ្នកដឹកនាំនៅក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុពហុជាតិ ដោយបានបង្កើតជំនាញឯកទេសផ្នែកអនុលោមតាមបទប្បញ្ញត្តិ ការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុ។
លោក មាស សក្តិសម ធ្លាប់ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ដោយបានរួមចំណែកផ្តល់យុទ្ធសាស្ត្រដល់ក្រុមប្រឹក្សាគណនេយ្យជាតិ។ បច្ចុប្បន្ន លោកជាអភិបាលឯករាជ្យនៅក្រុមហ៊ុន មេហ្គា លីស៊ីង ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទ្រព្យខ្ញុំ ម.ក។
មុនពេលនេះ លោកធ្លាប់ជាដៃគូជាន់ខ្ពស់នៅក្រុមហ៊ុន Morison Kak & Associés ដែលជាក្រុមហ៊ុនសេវាវិជ្ជាជីវៈល្បីឈ្មោះនៅកម្ពុជា។ ក្នុងតួនាទីនេះ លោកបានដឹកនាំការងារសវនកម្ម និងសេវាប្រឹក្សាសម្រាប់សាជីវកម្ម និងស្ថាប័នធំៗ ដោយពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនឱ្យកាន់តែរឹងមាំ។
លោកទទួលបានអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពី École Supérieure Robert de Sorbon ប្រទេសបារាំង និងសញ្ញាបត្រវិជ្ជាជីវៈផ្នែកគណនេយ្យ និងការគ្រប់គ្រង (Diplôme de Gestion et de Comptabilité Professionnelle) ពីប្រទេសបារាំង។ លើសពីនេះ លោកជាសមាជិកសកម្មនៃស្ថាប័នវិជ្ជាជីវៈគណនេយ្យករ(CPA) ដែលបានទទួលស្គាល់ជាអន្តរជាតិ។
-
លោក ណា សុធី
អភិបាលឯករាជ្យ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
ជាមួយបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យគណនេយ្យ និងសវនកម្ម លោក ណា សុធី មានកេរ្តិ៍ឈ្មោះជាអ្នកជំនាញដ៏លេចធ្លោ។ លោកធ្លាប់បម្រើការនៅស្ថាប័នល្បីឈ្មោះដូចជា Morison Kak & Associates, Ernst & Young, និង AT & Associates ព្រមទាំងមានតួនាទីជាអគ្គនាយកនៅក្រុមហ៊ុន K-Tek នៅកម្ពុជា។ បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទ្រព្យខ្ញុំ ម.ក និងអភិបាលឯករាជ្យនៅក្រុមហ៊ុន មេហ្គា លីស៊ីង ភីអិលស៊ី។
លោក ណា សុធី មានជំនាញឯកទេសផ្នែកអនុលោមតាមបទប្បញ្ញត្តិ ការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុ។ សមត្ថភាពដឹកនាំរបស់លោកនៅក្នុងក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុពហុជាតិ បានជួយពង្រឹងអនុលោមភាពហិរញ្ញវត្ថុ និងភាពជោគជ័យរបស់ស្ថាប័ន។ ជំនាញទាំងនេះធ្វើឱ្យលោកក្លាយជាអ្នកជំនាញដ៏សំខាន់ក្នុងវិស័យហិរញ្ញវត្ថុ។
លោកទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគុណវុឌ្ឍិជាអ្នកបច្ចេកទេសគណនេយ្យពី Association of Chartered Certified Accountants (ACCA) នៅចក្រភពអង់គ្លេស។ គុណវុឌ្ឍិទាំងនេះបានបន្ថែមភាពជឿជាក់ និងជំនាញវិជ្ជាជីវៈរបស់លោក។
-
លោក កែវ សុខា
សហស្ថាបនិក និងអគ្គនាយក
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក កែវ សុខា មានបទពិសោធន៍ 20ឆ្នាំជាងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាថ្នាក់គ្រប់គ្រង អ្នកវិភាគហិរញ្ញវត្ថុ និងអភិបាលក្រុមហ៊ុន។ លោកកំពុងបម្រើការជាអគ្គនាយកនៅប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងបានដឹកនាំក្រុមហ៊ុនទៅកាន់ចំណុចកំពូលថ្មីបន្ទាប់ពីរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ។ លោកក៏ជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងក្រុមហ៊ុនហើយបានជួយជ្រោមជ្រែងលើការចែកគុណតម្លៃរបស់ក្រុមហ៊ុន គឺភាពស្មោះត្រង់ សុចរិតភាព ការគោរព និងភាពជាអ្នកដឹកនាំជាចំណុចស្នូលក្នុងរាល់ការសម្រេចចិត្ត ដោយផ្តោតទៅលើការជម្រុញសមត្ថភាពបុគ្គលិក បង្កើតផ្នត់គំនិតអាជីវកម្មដោយផ្តោតលើអតិថិជន និងស្មារតីនៃការច្នៃប្រឌិត។
លើសពីនេះទៅទៀត លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ នៅក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន នៅខែសីហា ឆ្នាំ2016។ លោកទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ វិភាគ និងបង្កើតយុទ្ធសាស្រ្ត ព្រមទាំងស្វែងរកមូលនិធិ សម្រាប់គម្រោងជាច្រើនដែលក្រុមហ៊ុនវិនិយោគ។
ចំពោះការសិក្សា លោកបានទទួលបិរញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ និងសញ្ញាបត្រឯកទេសគណនេយ្យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ ។
-
លោក អឿន ស៊ីឡែន
អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយ ប៊ែមប៊ូ ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុង នៅក្នុងខែកញ្ញា ឆ្នាំ2016។ លោកត្រូវបានដំឡើងឋានៈជាប្រធានសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ2018 ដើម្បីធានាថាសវនកម្មផ្ទៃក្នុង មានការអនុវត្តស្អិតរមួតជាមួយកិច្ចប្រតិបត្តិការ និងប្រតិបត្តិការហិរញ្ញវត្ថុទូទៅ សម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់ ប៊ែមប៊ូ និងធានាថាតួនាទី ការទទួលខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅខែកក្កដា ឆ្នាំ2020 លោកត្រូវបានផ្លាស់ប្តូរតួនាទីនិងដំឡើងឋានៈជាអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការឥណទានរបស់គ្រឹះស្ថាន ស្របទៅតាមការវិវឌ្ឍន៍និងយុទ្ធសាស្ត្រ អាជីវកម្មរបស់គ្រឹះស្ថាន។ មុនពេលចូលរួមជាមួយ ប៊ែមប៊ូ លោកមានបទពិសោធន៍ជាមួយធនាគាររយៈពេលជាង 13ឆ្នាំ ដោយបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើន ពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង។
ចំពោះការសិក្សា លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ2012 និងបរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ 2003 និងសញ្ញាបត្រជំនាញផ្នែកគណនេយ្យ នៅឆ្នាំ2000។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រង រដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន។
-
លោក សាង ហុងម៉ូវ
ទីប្រឹក្សាឥណទាន
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក សាង ហុងម៉ូវ មានចំណេះដឹងយ៉ាងទូលំទូលាយទាក់ទងនឹងកិច្ចការហិរញ្ញវត្ថុ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ការងារជាង ១៦ ឆ្នាំ ក្នុងតួនាទីផ្សេងៗ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានចាប់ផ្តើមអាជីពជាភ្នាក់ងារឥណទាន ដែលបានសម្រួចជំនាញរបស់លោកក្នុងការវាយតម្លៃហានិភ័យ និងនីតិវិធីផ្តល់ឥណទាន។ បន្ទាប់មកលោកក៏បានបំពេញតួនាទីជាអ្នកវិភាគហិរញ្ញវត្ថពាណិជ្ជកម្ម ដោយទទួលបានចំណេះដឹងសំខាន់ៗអំពីប្រតិបត្តិការជួញដូរអន្តរជាតិ។ ក្រោយមក លោកបានកាន់តំណែងជានាយកប្រតិបត្តិអភិវឌ្ឍផលិតផល ដោយដឹកនាំការច្នៃប្រឌិត និងការកែលម្អផលិតផលហិរញ្ញវត្ថុ។ ជាមួយនឹងបទពិសោធន៍ដ៏រឹងមាំនេះ បាននាំឲ្យលោកមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញទាក់ទងនឹងការគ្រប់គ្រងឥណទាន និងហិរញ្ញវត្ថុ។
លោកបានចូលបម្រើការងារនៅ ក្រុមហ៊ុន ១២១ សបភី ឯ.ក តាំងពីឆ្នាំ ២០១៨ ដោយនាំមកនូវចំណេះដឹង និងជំនាញជ្រៅជ្រះក្នុងវិស័យហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ ២០០៣ ហើយបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យប៊ែលប្រាយ ក្នុងឆ្នាំ ២០០៩។
-
លោក ផេង ច័ន្ទសារឹម
ជំនួយការអគ្គនាយក
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
សារឹម គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដែលមានបទពិសោធន៍ដឹកនាំជាង ២៥ ឆ្នាំនៅក្នុងកម្រិតអន្តរជាតិ ក្នុងវិស័យចម្រុះដូចជា បដិសណ្ឋារកិច្ច ឧស្សាហកម្ម ទូរគមនាគមន៍ និងការអភិវឌ្ឍ។ លោកធ្លាប់បម្រើការជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការនៅក្រុមហ៊ុន CCS BUSINESS GROUP នៅប្រទេសកម្ពុជា ចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ និងមុននោះ លោកធ្លាប់ធ្វើការនៅក្រុមហ៊ុន Nautisco Seafood Manufacturing Ltd ចន្លោះឆ្នាំ ២០០៧ ដល់ ២០១១។ លោកមានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងវិស័យទូរគមនាគមន៍អស់រយៈពេល ១២ ឆ្នាំ ដោយបានកាន់តួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនល្បីៗដូចជា Newbridge Networks Corporation និង Alcatel-Lucent Technology Corporation នៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងបារាំង (ចន្លោះឆ្នាំ ១៩៩៥ ដល់ ២០០៧) ដែលលោកបានត្រួតពិនិត្យប្រតិបត្តិការសំខាន់ៗ រួមទាំងការធានាគុណភាព និងការអនុវត្តប្រព័ន្ធសាកល្បងស្វ័យប្រវត្តិ។
លោកធ្លាប់បានចូលរួមជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកាណាដា (CIDA) ជាអ្នកវិភាគកម្មវិធី ចន្លោះឆ្នាំ ១៩៩២ ដល់ ១៩៩៤ និងជាអ្នកគ្រប់គ្រងនៅ អង្គការសហប្រជាជាតិ (UNHCR) ដើម្បីជួយជនភៀសខ្លួននៅប្រទេសថៃ ចន្លោះឆ្នាំ ១៩៨០ ដល់ ១៩៨៤។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម (Bachelor of Business Administration) និងទទួលសញ្ញាបត្រផ្នែកវិភាគប្រព័ន្ធកម្មវិធី និងគណនេយ្យ ដែលបានពង្រឹងសមត្ថភាពរបស់លោកក្នុងការដឹកនាំក្នុងវិស័យផ្សេងៗ។