នំពេញ៖  នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបាននាំយកអំណោយសប្បុរសធម៌ជាអាហារបម្រុងដូចជា អង្ករ សាច់ក្រក ត្រងៀត មី ពងមាន់ ពងទា ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការមួយចំនួន ដើម្បីគាំទ្រទៅដល់អង្គការ ផ្ទះបាយកុមារ (Les Restaurants Des Enfants) ដែលជាកន្លែង
ផ្តល់​ការហូបចុក​​​ ​​ការ​អប់រំ​ និងការលេងកម្សាន្ត សម្រាប់​កុមារកំព្រា ក្រីក្រ​​​ ខ្វះលទ្ធភាព។
គ្រឹះស្ថាន តែងតែគិតគូរដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។
កម្មវិធីសប្បុរសធម៌នេះ គឺជាផ្នែកសំខាន់នៃបេសកកម្មរបស់គ្រឹះស្ថាន ក្នុងការរៀបចំអនាគតរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រ កុមារដែលងាយរងគ្រោះបំផុត។ ក្រៅពីការផ្តល់អាហារូបត្ថម្ភចាំបាច់ កម្មវិធីនេះ នឹងជួយលើកកម្ពស់សុខភាព ស្ថេរភាព និងក្តីសង្ឃឹម ព្រមទាំងពង្រឹងសាមគ្គីភាពក្រុម និងបណ្តុះវប្បធម៌នៃការផ្តល់ឱ្យនៅក្នុងសហគមន៍។