កម្មវិធីសប្បុរសធម៌ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រឡាញ់
25 September 2024នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្ស ដែលស្ថិតនៅសាលាបឋមសិក្សាក្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អុិនវេសមេន និងក្រុមហ៊ុន ១២១ សបភី ឯ.ក។
កម្មវិធីសប្បុរសធម៌នេះ ធ្វើក្នុងគោលបំណងផ្តល់សម្ភារសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ ដោយបានចូលរួម ឧបត្ថម្ភជាតុរៀនចំនួន ៨តុ សម្រាប់មត្តេយ្យសិក្សា ផ្តល់ក្តារខៀនកញ្ចក់ចំនួន៦ សម្រាប់បន្ទប់រៀន សម្ភារសិក្សាមានកាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្សចំនួន២០៦នាក់ ថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។
សកម្មភាពមនុស្សធម៌នៅថ្ងៃនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់សហគមន៍នៅទីនោះ ក៍ដូចជាសង្គមជាតិទាំងមូលរបស់យើងឱ្យទទួលបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |