ផ្តល់ភាពកក់ក្ដៅ ផ្តល់ក្តីសង្ឃឹម
19 December 2025ភ្នំពេញ៖ នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងឧបត្ថម្ភដល់ ជនភៀសសឹក និងប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងខ្វះខាតខ្លាំង។
អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនសរុបជាទឹកប្រាក់ប្រមាណ ២០,០០០,០០០ រៀល រួមមាន៖
• ភួយចំនួន ៨៦៧ ភួយ
• មុងចំនួន ៨៦៧ មុង
• ថវិកាចំនួន ៥,៥០០,០០០ រៀល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបញ្ហាសង្គមនានា ហើយតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការចាំបាច់របស់សង្គមជាតិ។
កម្មវិធីសប្បុរសធម៌នេះ គឺជាផ្នែកសំខាន់នៃបេសកកម្មរបស់គ្រឹះស្ថាន ក្នុងការចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និងការចែករំលែកដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |









