គ្រួសារខ្មែរតែមួយ ខ្មែរជួយខ្មែរក្នុងគ្រាលំបាក
31 July 2025គ្រួសារខ្មែរតែមួយ ខ្មែរជួយខ្មែរក្នុងគ្រាលំបាក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមចំណែកនាំយកអំណោយសប្បុរសធម៌តាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ដោយមានគ្រឿងបរិភោគ មានដូចជាអង្ករ មី និងទឹកសុទ្ធ ដើម្បីគាំទ្រកិច្ចការសង្រ្គោះនៃការរងគ្រោះដោយសារជម្លោះព្រំដែន។
នេះជាការចូលរួមចំណែកក្នុងការផ្តល់ភាពកក់ក្តៅជូនជនភៀសសឹកខ្មែរ ដែលកំពុងជួបការលំបាក និងជាការគាំទ្រដល់វីរកងទ័ពដែលកំពុងបំពេញប្រតិបត្តិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ថ្នាក់គ្រប់គ្រង និងបុគ្គលិក យើងខ្ញុំ សូមបួងសួង និងជូនពរវីរកងទ័ពកម្ពុជា និងបងប្អូនជនភៀសសឹក សូមទទួលបានសេចក្តីសុខ និងសុវត្ថិភាពទាំងអស់គ្នា ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |