ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបាននាំយកអំណោយសប្បុរសធម៌ដ៏កក់ក្ដៅទៅកាន់ មណ្ឌលមែកឈើ។
ក្រុមការងាររបស់យើងខ្ញុំបានចូលរួមសហការ ជួយរៀបចំ និងបម្រើអាហារថ្ងៃត្រង់ដ៏ពិសេស (មានមុខម្ហូប សម្លការី នំប៉័ង និងនំបញ្ចុក) ដល់ប្អូនៗកុមារកំព្រា និងងាយរងគ្រោះទាំងអស់។ លើសពីនេះ ក្រុមហ៊ុនក៏បានបរិច្ចាគ គ្រឿងឧបភោគបរិភោគសម្រាប់ស្តុកទុក ជាច្រើនមុខ ព្រមទាំង ថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់មណ្ឌល។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។
កម្មវិធីសប្បុរសធម៌នេះ គឺជាផ្នែកសំខាន់នៃបេសកកម្មរបស់គ្រឹះស្ថាន ក្នុងការរៀបចំអនាគតរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រ កុមារដែលងាយរងគ្រោះបំផុត។ ក្រៅពីការផ្តល់អាហារូបត្ថម្ភចាំបាច់ កម្មវិធីនេះ នឹងជួយលើកកម្ពស់សុខភាព ស្ថេរភាព និងក្តីសង្ឃឹម ព្រមទាំងពង្រឹងសាមគ្គីភាពក្រុម និងបណ្តុះវប្បធម៌នៃការផ្តល់ឱ្យនៅក្នុងសហគមន៍។