លោក លឹម សុជាតិ
11 August 2025លោក លឹម សុជាតិ គឺជាអភិបាលប្រតិបត្តិ និងវិនិយោគិនដែលមានស្នាដៃខ្ពស់ លោកជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនលក្ស្មីប្រាយម៍ ក្រោមការដឹកនាំនិងអភិបាលកិច្ចរបស់លោក ការវិនិយោគត្រូវទទួលបានការទទួលស្គាល់ដោយសម្រេចបាននូវតម្លៃទីផ្សារជាង 100 លានដុល្លារអាមេរិក។ សមិទ្ធផលទទួលបានបែបនេះ ដោយសារតែទស្សនវិស័យរបស់លោក ក្នុងការកសាងក្រុមហ៊ុនដែលឆ្លើយតបទៅនឹងបរិយាកាសទីផ្សាររបស់ប្រទេសកម្ពុជា ខណៈពេលដែលផ្តល់នូវ សេវាកម្ម និងផលិតផលសមស្របតាមទីផ្សារដល់អតិថិជន។ មេត្តាធម៌របស់លោកក្នុងការអប់រំថែរក្សាអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ ដើម្បីនាំមកនូវភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។
បន្ថែមលើតួនាទីជាអ្នកដឹកនាំ លោក ក៏កំពុងជម្រុញលើការអភិវឌ្ឍឧស្សាហកម្មក្នុងឋានៈជា អ្នកតាក់តែងគោលការណ៍ ដូចជាអភិបាល និងប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ នៅក្លឹបវិនិយោគកម្ពុជា អនុប្រធានទទួលបន្ទុកអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងត្រូវបានជាប់ឆ្នោត ជាអភិបាលនៃសភាពាណិជ្ជកម្មកម្ពុជា ដ៏មានកិត្យានុភាព។ លោកក៏ធ្លាប់ជាអភិបាល និងប្រធានក្លឹបភតិសន្យាហិរញ្ញវត្ថុ នៅសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារហូតដល់ឆ្នាំ2020។
ការអភិវឌ្ឍវិជ្ជាជីវៈរបស់លោកពិតជាគួរឱ្យកត់សម្គាល់ណាស់។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យវិជ្ជាជីវៈពីសាកលវិទ្យាល័យ London ក្នុងឆ្នាំ២០១៧។ លើសពីនេះ លោកក៏បានទទួលសញ្ញាបត្រ ACCA (Association of Chartered Certified Accountants) ក្នុងឆ្នាំ២០១០ និងសញ្ញាបត្រ CPA Australia (Certified Public Accountants) ក្នុងឆ្នាំ២០០៩ ដែលបានពង្រឹងនូវគុណវុឌ្ឍិរបស់លោកក្នុងនាមជាអ្នកជំនាញហិរញ្ញវត្ថុដ៏មានសមត្ថភាពខ្ពស់។"