លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយ ប៊ែមប៊ូ ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុង នៅក្នុងខែកញ្ញា ឆ្នាំ2016។ លោកត្រូវបានដំឡើងឋានៈជាប្រធានសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ2018  ដើម្បីធានាថាសវនកម្មផ្ទៃក្នុង មានការអនុវត្តស្អិតរមួតជាមួយកិច្ចប្រតិបត្តិការ និងប្រតិបត្តិការហិរញ្ញវត្ថុទូទៅ សម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់ ប៊ែមប៊ូ និងធានាថាតួនាទី ការទទួលខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅខែកក្កដា ឆ្នាំ2020 លោកត្រូវបានផ្លាស់ប្តូរតួនាទីនិងដំឡើងឋានៈជាអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការឥណទានរបស់គ្រឹះស្ថាន ស្របទៅតាមការវិវឌ្ឍន៍និងយុទ្ធសាស្ត្រ អាជីវកម្មរបស់គ្រឹះស្ថាន។ មុនពេលចូលរួមជាមួយ ប៊ែមប៊ូ លោកមានបទពិសោធន៍ជាមួយធនាគាររយៈពេលជាង 13ឆ្នាំ ដោយបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើន ពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង។

ចំពោះការសិក្សា លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ2012 និងបរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ 2003 និងសញ្ញាបត្រជំនាញផ្នែកគណនេយ្យ នៅឆ្នាំ2000។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រង រដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន។