លោក ប៉ែន បូរាណ
01 July 2024ដំណើរអាជីពការងាររបស់លោក ប៉ែន បូរាណ បានចាប់ផ្តើមនៅក្រសួងផែនការ ដោយបម្រើការជាបុគ្គលិកបញ្ចូលទិន្នន័យ និងប្រមូលទិន្នន័យ ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៧។ ក្នុងខែមេសា ឆ្នាំ ២០១៧ លោកបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដែលនៅទីនេះ លោកបានអភិវឌ្ឍអាជីពជាលំដាប់ក្នុងកិច្ចការប្រតិបត្តិតាម។ លោកបានចាប់ផ្តើមកិច្ចការដំបូងជាបុគ្គលិករដ្ឋបាល រហូតដល់ខែមេសា ឆ្នាំ ២០១៨ មុននឹងទទួលបានការតែងតាំងជាបុគ្គលិកសវនកម្មផ្ទៃក្នុង រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៨។ ចាប់ពីនោះមក លោកបានបន្តតួនាទីជាបុគ្គលិកប្រតិបត្តិតាមរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ មុនពេលលោកបានតម្លើងតំណែងជាបុគ្គលិកប្រតិបត្តិតាមជាន់ខ្ពស់ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២១។ ជាហូរហែរ លោកក៏បានទទួលការតែងតាំងជាប្រធានផ្នែកប្រតិបត្តិតាមចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ហើយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ មក លោកបានតម្លើងតំណែងជាប្រធានប្រតិបត្តិតាម ដែលដឹកនាំកិច្ចការប្រតិបត្តិតាមប្រកបដោយយុទ្ធសាស្ត្រគួរឲ្យកត់សម្គាល់។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ២០១៤។ លោកក៏បានចូលរួមក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាច្រើននៅក្នុងកិច្ចការប្រឆាំងការលាងសម្អាតសាច់ប្រាក់ (Anti-Money Laundering) និងហិរញ្ញប្បទានភេរវកម្ម (CFT) ដោយទទួលបានសញ្ញាបត្រអប់រំពីវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅឆ្នាំ ២០១៨។ បន្ថែមពីនេះ លោកក៏បានបញ្ចប់កម្មវិធីអប់រំវិជ្ជាជីវៈក្នុងទីផ្សារមូលបត្រ និងទទួលបានសញ្ញាបត្រពី និយ័តករមូលបត្រកម្ពុជា នៅឆ្នាំ ២០២១ និង ២០២៣ ព្រមទាំងសញ្ញាបត្រផ្នែកអនុលោមភាពបទប្បញ្ញត្តិ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៩ និង ២០២៤។