លោក តឹក ប្រាថ្នា
01 July 2024ប្រាថ្នាមានបទពិសោធន៍ជាង ១៥ឆ្នាំ នៅ ធនាគារ អេស៊ីលីដា ចាប់ពីឆ្នាំ២០០៤ ដល់២០១៩ ដោយបានបម្រើការងារក្នុងតួនាទីជាច្រើនចាប់ផ្តើមពីមន្ត្រីឥណទាន (២០០៣–២០០៦) ជាគណនេយ្យករ (២០០៦–២០០៩) អនុប្រធានផ្នែកគណនេយ្យគ្រប់គ្រង (២០០៩–២០១២) និងប្រធានផ្នែកគណនេយ្យគ្រប់គ្រង (២០១២–២០១៣)។ ពីឆ្នាំ ២០១៣ ដល់ ២០១៨ ជាជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ ទទួលខុសត្រូវលើការងារផ្នែកគណនេយ្យគ្រប់គ្រង និងនៅឆ្នាំ ២០១៨ លោកត្រូវបានតែងតាំងជានាយកការិយាល័យគណនេយ្យគ្រប់គ្រង និងបានបន្តអភិវឌ្ឍអាជីពក្នុងតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ នៅ ក្រុមហ៊ុន Ly Hour PayPro ចាប់ពីឆ្នាំ២០១៩ ដល់ ២០២០។
ប្រាថ្នាបានចូលរួមជាមួយគ្រួសារ ប៊ែមប៊ូ ហ្វាយនែន នៅខែមករា ឆ្នាំ២០២១ ក្នុងតួនាទីជានាយកប្រតិបត្តិហិរញ្ញវត្ថុ ហើយត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅខែមករា ឆ្នាំ២០២៥ ដឹកនាំយុទ្ធសាស្ត្រហិរញ្ញវត្ថុ គ្រប់គ្រងលំហូរសាច់ប្រាក់ វិភាគលទ្ធផលហិរញ្ញវត្ថុ និងការស្វែងរកប្រភពមូលនិធិ ដើម្បីគាំទ្រការអភិវឌ្ឍអាជីវកម្ម រយៈពេលវែង និងការរីកចម្រើនប្រកបដោយចីរភាព។
លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០០៨ និងបរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញ ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០៣។
លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការគ្រប់គ្រងហានិភ័យ (Risk Management: Basel II & III Accord) រៀបចំដោយ National Institute of Bank Management (NIBM) នៅរដ្ឋ Pune ប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៥ និងបានចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(CIFRS) និងស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។