លោក ត្រាវ សុខខេង
01 July 2024សុខខេង មានបទពិសោធន៍ជាង ១៦ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយបានបំពេញតួនាទីសំខាន់ៗជាច្រើនក្នុងអំឡុងអាជីពរបស់លោក។ ចាប់តាំងពីឆ្នាំ ២០០៨ ដល់ ២០១២ លោកបានបំពេញតួនាទីជាបុគ្គលិកឥណទាន និងបុគ្គលិកឥណទានកម្ចីមធ្យម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថកាសិករ។ បន្ទាប់មក លោកបានបន្តអាជីពនៅធនាគារ កម្ពុជា អាស៊ី ចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ ដោយចាប់ផ្តើមពីបុគ្គលិកឥណទានកម្ចីមធ្យម បុគ្គលិកឥណទានជាន់ខ្ពស់ រហូតដល់តំណែងជាអ្នកគ្រប់គ្រងឥណទានជាន់ខ្ពស់ ពីឆ្នាំ ២០១៦ ដល់ ២០១៩។ លោកបានបន្តអភិវឌ្ឍការងាររបស់ខ្លួននៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ក្នុងតួនាទីជានាយកសាខា នាយកសាខាជាន់ខ្ពស់ និងនាយកភតិសន្យាហិរញ្ញវត្ថុ។
លោក បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែមេសា ឆ្នាំ ២០១៩ ក្នុងតួនាទីជានាយកការិយាល័យប្រតិបត្តិការ។ ដោយសារសមត្ថភាពផ្នែកយុទ្ធសាស្ត្រដែលអាចទុកចិត្តបាន លោកបានតម្លើងតំណែងជានាយកការិយាល័យដោះស្រាយបំណុល ក្នុងឆ្នាំ២០២០ និងបច្ចុប្បន្នត្រូវបានតែងតាំងជានាយកប្រតិបត្តិដោះស្រាយបំណុល ក្នុងខែសីហា ឆ្នាំ ២០២៣។
លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យប៊ែលប្រាយ ក្នុងឆ្នាំ ២០០៧ និងពង្រឹងសមត្ថភាពបន្ថែមដោយបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០១៤។
លោកមានបទពិសោធន៍វិជ្ជាជីវៈដ៏ទូលំទូលាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធី (CMA) ដែលផ្តោតលើការលើកស្ទួយសមត្ថភាពដឹកនាំផ្នែកគ្រប់គ្រងសាខា និងផ្នែកឥណទាន។ បទពិសោធន៍ចម្រុះនេះបានបំពាក់ឱ្យគាត់នូវការយល់ដឹងស៊ីជម្រៅអំពីឧស្សាហកម្ម ដែលអនុញ្ញាតឱ្យគាត់ជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅក្នុងក្រុម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងជំរុញការរីកចម្រើនរបស់ក្រុមហ៊ុន។