កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី
29 March 2026រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅការិយាល័យកណ្តាល ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើមគ្រឹះស្ថានបាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ លើករាសី សូមពរជ័យសិរីសួស្តី សុភមង្គល និងសេចក្តីចម្រើនគ្រប់ប្រការ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ
បន្ទាប់ពីកម្មវិធីសូត្រមន្ត ប្រោះព្រំលើករាសីបានបញ្ចប់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់បានចូលរួមរាំលេងកម្សាន្ត តាមចង្វាក់ភ្លេងប្រពៃណីខ្មែរ រួមទាំងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជា៖ លាក់កន្សែង ចោលឈូង ដណ្តើមស្លឹកឈើ បោះអង្គញ់ និងវាយក្អម ក្នុងបរិយាកាសសប្បាយរីករាយ និងពង្រឹងចំណងសាមគ្គីភាពក្នុងគ្រឹះស្ថានបន្ថែមទៀត ។
បន្ទាប់ពីការលេងកម្សាន្តបែបប្រជាប្រិយខ្មែរ គ្រឹះស្ថានក៏បានរៀបចំអាហារសាមគ្គីដ៏ឆ្ងាញ់ពិសា ជូនថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់បានពិសាជួបជុំគ្នាជាគ្រួសារតែមួយ ពោរពេញដោយភាពកក់ក្តៅ និងភាពស្និទ្ធស្នាល ។
គ្រឹះស្ថាន សូមគោរពជូនពរដល់ អតិថិជនជាទីគោរព ដៃគូសហការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងវឌ្ឍនភាពគ្រប់ក្រុមគ្រួសារ ។ សូមឆ្នាំថ្មីនេះ នាំមកនូវសំណាងល្អ និងភាពចម្រើនវឌ្ឍនភាពជានិច្ចនិរន្តរ៍។
ទេវតាសូមឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ នាំមកនូវសេចក្តីសុខ និងសំណាងដ៏ប្រសើរ គ្រប់ៗគ្នា!
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |





















