ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំណើសុំឥណទាន និងព័ត៌មានអតិថិជន
06 February 2026រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំណើសុំឥណទាន និងព័ត៌មានអតិថិជន»។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមជាច្រើនរូប មកពីនាយកដ្ឋានឥណទានរបស់គ្រឹះស្ថាន និងនាយកដ្ឋានលក់របស់ក្រុមហ៊ុនដៃគូសហការយ៉ាងជិតស្និទ គឺក្រុមហ៊ុន ១២១ សបភី ឯ.ក (121 Shoppe Co., Ltd.) ។
ក្រោមអធិបតីភាពរបស់ លោក អគ្គនាយក កែវ សុខា លោកបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ ព្រមទាំងធ្វើការសំណេះសំណាល និងផ្តល់អនុសាសន៍លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ដើម្បីធានាបាននូវការយល់ដឹងស៊ីជម្រៅ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពលើប្រព័ន្ធនេះ។
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល បានធ្វើការប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនដល់សិក្ខាកាមទាំងអស់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺន។ ពិធីប្រគល់វិញ្ញាបនបត្របានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល រួមជាមួយនឹងការថតរូបដើម្បីរក្សាទុកជាអនុស្សាវរីយ៍។
វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងការពង្រឹងសមត្ថភាពបុគ្គលិក និងការពង្រឹងទំនាក់ទំនងជាមួយដៃគូសហការ ដើម្បីផ្តល់សេវាកម្មឥណទាន និងគ្រប់គ្រងអតិថិជនប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈកាន់តែខ្ពស់ ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |




















