ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដោយមានគោលបំណងបូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំត្រីមាសកន្លងមក ព្រមទាំងពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រនានា និងដាក់ចេញទិសដៅអភិវឌ្ឍន៍សម្រាប់ត្រីមាសបន្ទាប់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក និងសមាជិកាក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ព្រមទាំងគណៈកម្មការប្រតិបត្តិរបស់គ្រឹះស្ថាន ដែលបានរួមចំណែកផ្តល់មតិយោបល់ និងយោបល់យុទ្ធសាស្ត្រយ៉ាងសម្បូរបែប។

ក្នុងអង្គប្រជុំ អ្នកចូលរួមបានពិភាក្សាយ៉ាងស៊ីជម្រៅលើសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងត្រីមាសទី១ រួមទាំងការវិភាគលើសូចនាករប្រតិបត្តិការ ស្ថានភាពទីផ្សារ និងហានិភ័យពាក់ព័ន្ធ។ ជាមួយគ្នានេះ ក៏បានលើកឡើងពីបញ្ហាប្រឈមដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តការងារ និងបានពិភាក្សារកដំណោះស្រាយសមស្រប ដើម្បីបន្តធានាបាននូវស្ថិរភាព និងកំណើនប្រកបដោយចីរភាព។

លើសពីនេះ ក្រុមប្រឹក្សាភិបាលបានផ្តល់អនុសាសន៍យុទ្ធសាស្ត្រសំខាន់ៗដល់ថ្នាក់គ្រប់គ្រង ដោយផ្តោតលើការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យយ៉ាងតឹងរឹង ការបង្កើនគុណភាពសេវាកម្ម និងការលើកកម្ពស់បទពិសោធន៍អតិថិជន។ ទិសដៅទាំងនេះមានគោលបំណងធានាឲ្យគ្រឹះស្ថានអាចផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមស្តង់ដារវិស័យ និងតម្រូវការរបស់អតិថិជន។