កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំការហ្វឹកហ្វឺន និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង​ប្រចាំត្រីមាស ក្រោមប្រធានបទ «ការបង្កើន​ប្រសិទ្ធភាពសាខា ដើម្បីពង្រីកផលប័ត្រឥណទាន ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង ក្នុងបរិបទប្រតិបត្តិការសេដ្ឋកិច្ចសកល»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយក កែវ សុខា និងលោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋាន ការិយាល័យ និងសាខាទាំងអស់។ ជាពិសេស កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បាន​រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ បណ្ដុះស្មារតីភាពជាអ្នកដឹកនាំ ព្រមទាំងតម្រង់ទិសយុទ្ធសាស្ត្រប្រតិបត្តិការគ្រប់សាខាទាំងអស់ឱ្យកាន់តែរឹងមាំ និងមានភាពបត់បែនខ្ពស់ប្រឈមនឹងបម្រែបម្រួលសេដ្ឋកិច្ច។

ដោយរួមបញ្ចូលជាមួយការហ្វឹកហ្វឺនក្រោមការដឹកនាំដោយគ្រូកិត្តិយស លោក រ័ត្ន​ យូម៉េង​ ប្រធានក្រុមប្រឹក្សាភិបាល និងលោក នឹម ឈុន្នី​ អគ្គនាយក VIPASSA ក្នុងអត្ថន័យតម្រស់ទិស និងកិច្ចសហការការងារប្រកបដោយថាមពល។

ខ្លឹមសារ និងរំលេចចំណុច​សំខាន់ៗក្នុងកម្មវិធី៖

• ភាពជាអ្នកដឹកនាំប្រកបដោយសុខដុមនីយកម្ម៖ ការចែករំលែកទស្សនទានដ៏មានតម្លៃស្តីពី «ភាពជាអ្នកដឹកនាំប្រកបដោយសុខដុមនីយកម្ម និងប្រសិទ្ធភាពការងារកម្រិតខ្ពស់» ដោយ លោក នឹម ឈុន្នី ដើម្បីជំរុញបរិយាកាសការងារប្រកបដោយថាមពល និងកិច្ចសហការជិតស្និទ្ធ។

• ទស្សនវិស័យយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ៖ ការផ្ដល់អនុសាសន៍ និងគំនិតផ្តួចផ្តើមបែបសហគ្រិនភាពសម្រាប់អ្នកគ្រប់គ្រងសាខា ដោយ លោក រ័ត្ន​ យូម៉េង​ ព្រមទាំងការតម្រង់ទិសលើ «ការយល់ដឹងអំពីការរៀបចំផែនការថវិកា» ។

• ការបង្កើនប្រសិទ្ធភាព និងគុណភាពប្រតិបត្តិការ៖ ការពិភាក្សាយ៉ាងផុសផុលលើប្រធានបទយុទ្ធសាស្ត្រជាច្រើន រួមមាន៖ ការបង្កើនផលប័ត្រឥណទាន ការពង្រឹងគុណភាពសំណើឥណទាន ការកែលម្អចំណុចខ្វះខាត និងការលើកកម្ពស់អត្ថប្រយោជន៍បន្ថែមជូនដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់។

• ការចែករំលែកបទពិសោធន៍ និងការប្រគល់ប័ណ្ណសរសើរ​៖ បរិយាកាសកាន់តែមានភាពស្និទ្ធស្នាលតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យរវាងសាខាឆ្នើម និងសាខាកំពុងលូតលាស់ ព្រមទាំងពិធីប្រគល់ប័ណ្ណសរសើរជូនដល់សាខាដែលមានស្នាដៃឆ្នើមប្រចាំត្រីមាស​ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងកន្លងមក។

គ្រឹះស្ថាន សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ វាគ្មិនកិត្តិយស និងអ្នកគ្រប់គ្រងសាខាទាំងអស់ ដែលបានបោះជំហានរួមគ្នាដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់។ យើងជឿជាក់យ៉ាងមុតមាំថា ការរួបរួមគ្នានេះនឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការដឹកនាំគ្រឹះស្ថានឱ្យសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយចីរភាព និងឧត្តមភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ!