កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
08 May 2026រាជធានីភ្នំពេញ៖ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ។
ក្នុងកិច្ចប្រជុំ អ្នកចូលរួមបានបង្ហាញរបាយការណ៍សមិទ្ធផលការងារលម្អិត ចែករំលែកចំណុចសំខាន់ៗនៃប្រតិបត្តិការ និងធ្វើការពិភាក្សាស្ថាបនា ដើម្បីកំណត់បញ្ហាប្រឈម និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងធានាឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |



















