ថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមកាន់បិណ្ឌវេនទី៦
02 October 2026ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹង ថ្ងៃកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដឹកនាំដោយ លោក កែវ សុខា អគ្គនាយក បានចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅ វត្តថ្មបីដុំ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមហ៊ុនមេ និងក្រុមហ៊ុនដៃគូរបស់យើងផងដែរ។
ក្នុងឱកាសដ៏ប្រពៃនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ព្រមទាំងលោកតាអាចារ្យ យាយជី និងតាជី បានចូលរួម នមស្សការសមាទានសីល វេរភត្តាហារ ទេយ្យទាន ប្រគេនបច្ច័យដល់ព្រះសង្ឃ និងធ្វើបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការដែលបានទទួលមរណភាព សូមឱ្យលោកអ្នកទាំងនោះទទួលបានមគ្គផល និងសេចក្តីសុខសាន្តក្នុងបរលោក ព្រមទាំងសូមឱ្យកុសលផលបុណ្យបានជួយថែរក្សា និងប្រទានពរជ័យដល់កូនចៅជំនាន់ក្រោយ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមជូនពរដល់អតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែ សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសំណាងល្អ ព្រមទាំងសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |























