វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់»
12 June 2026ជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ — ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងធានាការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថានបានកាន់តែល្អប្រសើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់»។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បុគ្គលិកជួរមុខដែលជាភ្នាក់ងារប្រឹក្សាឥណទាន ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារលើការលក់ប្រចាំថ្ងៃ គ្រប់គ្រងលទ្ធផលការងារ និងជំរុញវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល
ជាកិច្ចចាប់ផ្តើម លោក កែវ សុខា អគ្គនាយក បានអញ្ជើញបើកវគ្គជាផ្លូវការ ដោយផ្តល់ការលើកទឹកចិត្ត និងមតិសំខាន់ៗអំពីតួនាទីរបស់ភ្នាក់ងារប្រឹក្សាឥណទានក្នុងការជំរុញកំណើនរបស់គ្រឹះស្ថាន។
គ្រឹះស្ថានមានកិត្តិយសដែលបានអញ្ជើញ លោកគ្រូ នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល និងអ្នកអប់រំផ្លូវចិត្ត បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទ «ការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ចំពោះអតិថិជន»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសជាច្រើនរូបក៏បានចូលរួមចែករំលែកប្រធានបទសំខាន់ៗផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយក កែវ សុខា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ និងស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអនុវត្តគោលការណ៍ និងនីតិវិធីរបស់គ្រឹះស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចបាននូវសមិទ្ធផលការងារកាន់តែល្អប្រសើរ និងរួមគ្នាអភិវឌ្ឍទៅមុខ។
ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទនភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ផ្តោតអាទិភាពខ្ពស់លើការវិនិយោគធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ។ យើងជឿជាក់ថា ក្រុមការងារដែលមានសមត្ថភាពខ្ពស់ គឺជាកម្លាំងចលករសំខាន់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងនាំមកនូវផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |



















