សាងកម្លាំងរួម ជំរុញផលិតភាព
02 February 2026នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) បានរៀបចំកម្មវិធីសាងកម្លាំងរួម (Team Building) ក្រោមប្រធានបទ “សាងកម្លាំងរួម ជំរុញផលិតភាព” នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ។
កម្មវិធីនេះដឹកនាំដោយ លោកគ្រូ នឹម ឈុន្នី ជាមួយសកម្មភាពផ្សេងៗដែលរចនាឡើងដើម្បី ពង្រឹងស្មារតីការងារជាក្រុម បង្កើនសាមគ្គីភាព និងទំនាក់ទំនងរវាងបុគ្គលិក លើកទឹកចិត្តឱ្យមានថាមពលវិជ្ជមាន និងភាពរីករាយក្នុងការងារ ។
គ្រឹះស្ថានជឿជាក់ថា សុខុមាលភាពផ្លូវចិត្តរបស់បុគ្គលិក រួមជាមួយនឹងសាមគ្គីភាព និងទំនាក់ទំនងរឹងមាំក្នុងក្រុម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព និងសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព។
កម្មវិធីបានបញ្ចប់ដោយបរិយាកាសពោរពេញដោយសំណើច ភាពកក់ក្តៅ និងថាមពលវិជ្ជមាន រួមជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមអរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងប្តេជ្ញាចិត្តថានឹងបន្តបង្កើតបរិយាកាសការងារដ៏ល្អប្រសើរ ដើម្បីរួមគ្នាឈានទៅមុខជាមួយគ្នា។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |



















