វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែមករា ឆ្នាំ២០២៦
14 January 2026ភ្នំពេញ៖ នាថ្ងៃទី១៤ ១៥ ខែមករា ឆ្នាំ២០២៦ គ្រឹះស្ថានបានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។
ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ ខាងលើនេះ
គឺផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុវិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។
ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |















