ថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមកាន់បិណ្ឌវេនទី៧
14 September 2025នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន បានចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តសម្ផស្សគីរីវណ្ណារាម ហៅ វត្តតាភើ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងពិធីបុណ្យនោះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ រួមទាំង លោកតាអាចារ្យ យាយជី តាជី បានធ្វើបទនមស្សការសមាទានសីល និងវេរភត្តាហារព្រមទាំងទេយ្យទាន និងប្រគេនបច្ច័យដល់ព្រះសង្ឃ បង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក ឲ្យទទួលបានមគ្គផលហើយឲ្យពរដល់កូនចៅជួបតែសេចក្តីសុខ។
ក្នុងឱកាសនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន សូមជូនពរដល់បងប្អូនទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្ដីចម្រើន ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ ។
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |