ព្រឹត្តិការណ៍
01 August 2025
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥
វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង
កិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
កម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត"
កម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រាសាទអង្គរវត្ត
កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤
វគ្គបណ្ដុះបណ្ដាល៖ អភិវឌ្ឍផ្នត់គំនិតថ្មី និងជំនាញលក់
កិច្ចប្រជុំថ្នាក់គ្រប់គ្រង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ ក៏ដូចជាធ្វើការពិភាក្សាពីបញ្ហា ដោយស្វែងរកដំណោះស្រាយ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៥។ ទន្ទឹមនឹងនោះក៏មានកិត្តិយសពី លោកគ្រូ នឹម ឈុន្នី ដែលបានចូលរួមចែករំលែកបន្ថែមនូវចំណេះដឹងផ្នែកទន់ អំពី "បណ្តុះថាមពលចិត្ត" ផងដែរ។
វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ជូនដល់អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ ជាមួយគ្នានេះ យើងទាំងអស់គ្នាមានកិត្តិយស បានទទួលនូវការចែករំលែកបទពិសោធន៍ជាក់ស្តែង ពីលោកគ្រូធម្មទានាចារ្យ ចាន់ សេរី នូវ "និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង" ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។
កិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ និងអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ ក៏ដូចជាធ្វើការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកតម្រូវការចាំបាច់ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៥។
កម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត"
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត" នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នៅបរិវេណសណ្ឋានគារ Bayon Era ក្នុងខេត្តសៀមរាប។ ចុងបញ្ចប់នៃការបិទកម្មវិធីអប់រំចិត្ត តាំងសមាធិនេះ លោកអគ្គនាយក កែវ សុខា បានថ្លែងអំណរគុណដល់ លោកគ្រូ Noem Chhunny នឹម ឈុន្នី ដែលបាននាំមកនូវកម្មវិធី សមាធិ ជូនដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង របស់គ្រឹះស្ថាន ដើម្បីកសាងផ្លូវចិត្តអោយបានប្រសើរ។
កម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រាសាទអង្គរវត្ត
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយៈពិភពលោករបស់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីដំណើរកម្សាន្តនេះផងដែរ បានជួយឱ្យយើងស្វែងយល់កាន់ស៊ីជម្រៅអំពីប្រាសាទអង្គរវត្ត និងបានបង្កើតអានុស្សាវរីយ៍ ភាពរីករាយ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងថា្នក់គ្រប់គ្រង គ្រប់ជាន់ថ្នាក់។
កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងការទទួលយកទិសដៅផែនការអាជីវកម្មឆ្នាំ ២០២៥ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក លឹម សុជាតិ តំណាងឲ្យភាគទុនិក និងជាអភិបាលប្រតិបត្តិ របស់គ្រឹះស្ថាន ព្រមទាំងមានការចូលរួមជាកិត្តិយសពី ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកគ្រប់គ្រងទាំងអស់មកពីគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។ នាឱកាសនេះ លោកអភិបាលប្រតិបត្តិ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដោយផ្ទាល់ សម្រាប់ជាមគ្គុទេសក៍ល្អៗ ដើម្បីឆ្ពោះទៅរកការអនុវត្តន៍នូវផែនការបន្តក្នុងឆ្នាំថ្មី ឆ្នាំ២០២៥ នេះ ប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះផងដែរ លោកអភិបាលប្រតិបត្តិ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ទាំងអស់ ដែលបានបន្តខិតខំប្រឹងប្រែង សហការ ក្នុងការជម្រុញប្រតិបត្តិការរបស់គ្រឹះស្ថាន បានយ៉ាងល្អ និងផ្តល់ភាពងាយស្រួល ជូនប្រជាជនកម្ពុជាតាមរយៈសេវាកម្មយើង។
វគ្គបណ្ដុះបណ្ដាល៖ អភិវឌ្ឍផ្នត់គំនិតថ្មី និងជំនាញលក់
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៖ វគ្គបណ្ដុះបណ្ដាល "អភិវឌ្ឍផ្នត់គំនិតថ្មី និងជំនាញលក់" ដល់បុគ្គលិក ភ្នាក់ងារប្រឹក្សាឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ ក្រោមអធិបតីភាព លោកអគ្គនាយក កែវ សុខា ចូលរួមបើកវគ្គបណ្ដុះបណ្ដាល ព្រមទាំងការបានធ្វើការសំណះសំណាល លើកទឹកចិត្តដល់សក្ខាកាម ក្រោមការដឹងនាំបង្រៀនដោយលោកគ្រូ នឹម ឈុន្នី និង ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ដែលបានផ្តល់ជូនក្នុងវគ្គបណ្ដុះបណ្ដាលនេះជាមួយប្រធានបទរួមមាន៖ ជំនាញក្នុងការលក់ ការកសាងទំនុកចិត្តខ្លួនឯង ការអភិវឌ្ឍន៍មុខដំណែង និងប្រធានបទល្អៗជាច្រើនបន្ថែមទៀត ដែលនឹងជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទ្ធស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។
កិច្ចប្រជុំថ្នាក់គ្រប់គ្រង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ និងអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ ក៏ដូចជាធ្វើការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកតម្រូវការចាំបាច់ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៤។

