ព្រឹត្តិការណ៍

01 August 2025

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព​ លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ ក៏ដូចជាធ្វើការពិភាក្សាពីបញ្ហា ដោយស្វែងរកដំណោះស្រាយ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៥។ ទន្ទឹមនឹងនោះក៏មានកិត្តិយសពី​ លោកគ្រូ នឹម ឈុន្នី ដែលបានចូលរួមចែករំលែកបន្ថែមនូវចំណេះដឹងផ្នែកទន់​ អំពី​ "ទំនាក់ទំនង និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព" ផងដែរ។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែ មីថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព​ លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ដើម្បីបូកសរុបការងារប្រចាំខែ និងអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ​ ក៏ដូចជាធ្វើការពិភាក្សា​ ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដាក់ទិសដៅអនុវត្តបន្តស្របតាមផែនការអាជីវកម្មប្រចាំឆ្នាំ។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព​ លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ដើម្បីបូកសរុបការងារប្រចាំខែ និងអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ​ ក៏ដូចជាធ្វើការពិភាក្សា​ ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដាក់ទិសដៅអនុវត្តបន្តស្របតាមផែនការអាជីវកម្មប្រចាំឆ្នាំ។ទន្ទឹមនឹងនោះក៏មានកិត្តិយសពី​ លោកគ្រូ នឹម ឈុន្នី ដែលបានចូលរួមចែករំលែកបន្ថែមនូវចំណេះដឹងផ្នែកទន់​ អំពី​ "ទំនាក់ទំនង និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព" ផងដែរ។

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី

វគ្គបណ្តុះបណ្តាលស្តីពី៖ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី វគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ឲ្យបុគ្គលិកដើម្បីបានយល់កាន់តែច្បាស់ពីចក្ខុ‌វិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។

កម្មវិធីបំពាក់មេដាយ និងប្រគល់ពានរង្វាន់នៃការប្រារព្ធខួប ១០ឆ្នាំ

ជាការថ្លែងអំណរគុណក៏ដូចជាស្ញប់ស្ញែងលើការប្តេជ្ញាចិត្ត និងសេវាកម្មរបស់បុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី លោកអគ្គនាយក កែវ សុខា បានបំពាក់មេដាយដល់បុគ្គលិកចំនួន ៤៣ នាក់ ដែលបានបម្រើការងារលើសពី ៥ ឆ្នាំ និងប្រគល់ពានរង្វាន់ជូនដល់បុគ្គលិក ១៤ នាក់ដែលបានបម្រើការងារច្រើនជាង ៧ ឆ្នាំ ព្រមទាំងមានការបំពាក់មេដាយដល់គណៈកម្មាធិការរៀបចំកម្មវិធី និងប្រធានក្រុមដឹកនាំបុគ្គលិកសម្តែង ចំនួន ១១នាក់ ក្នុងអំឡុងពេលនៃការប្រារព្ធខួប ១០ឆ្នាំ របស់យើង។ ស្របពេលជាមួយគ្នានេះ យើងមានកម្មវិធីពិសារភោជនាអាហារនាពេលល្ងាច រួមជាមួយកម្មវិធីសប្បាយៗ ជាការច្រៀងរាំលេងកម្សាន្ត ការចាប់សន្លឹកឆ្នោតផ្សងសំណាងរង្វាន់ជាច្រើន ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។

កម្មវិធីថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូនៃការប្រារព្ធខួប ១០ឆ្នាំ

ក្នុងឱកាសដ៏មហាវិសេសវិសាលនៃការប្រារព្ធខួប ១០ឆ្នាំ (មួយទស្សវត្ស) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី យើងខ្ញុំ សូមថ្លែងអំណរគុណដល់ការរួមចំណែកដ៏សកម្មជាមួយគ្នាពីក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​ ក្រុមហ៊ុនដៃគូ ដៃគូសហការ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថានឱ្យមានការរីកចម្រើនមកដល់ថ្ងៃនេះ ហើយយើងនឹងបន្តឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ គ្រឹះស្ថានយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែង សហការ ក្នុងការជម្រុញប្រតិបត្តិការឱ្យកាន់តែល្អ ប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល ជូនប្រជាជនកម្ពុជាតាមរយៈសេវាកម្មរបស់គ្រឹះស្ថាន។

កម្មវិធី ខួប ១០ឆ្នាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានប្រារព្ធខួប ១០ឆ្នាំ (មួយទស្សវត្ស) នៃវត្តមានគ្រឹះស្ថានក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់​ ឧកញ៉ា លឹម សុជាតិ តំណាងឲ្យភាគទុនិក និងជាអភិបាលប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងមានការចូលរួមជាកិត្តិយសពី​ ប្រធានក្រុមប្រឹក្សា​ភិបាល​ អភិបាល​ ថ្នាក់ដឹកនាំជាន់ខ្ពស់​ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់មកពីគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។ ជាមួយគ្នានេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​ ក្រុមហ៊ុនដៃគូ ដៃគូសហការ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ខួប ១០ឆ្នាំ នៃដំណើរការប្រតិបត្តិការរបស់យើង ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី និងដើម្បីសូមពរជ័យ សិរីសួស្តី ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ  សូមជូនពរថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកគ្រឹះស្ថាន អតិថិជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ