ព្រឹត្តិការណ៍
01 August 2025
សកម្មភាពជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ និងដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត
កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤
ពិធីបុណ្យកាន់បិណ្ឌនៅវត្តគីរីធម៌វន្ត
ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់
អបអរសាទរ អតិថិជនកើនលើស១ម៉ឺននាក់
ការជ្រើសរើស ការរៀបចំ និងការថែរក្សារបុគ្គលិក
តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ
សូមចូលរួមអបអរសាទរចំពោះ ឧកញ៉ា លឹម សុជាតិ
សកម្មភាពជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ និងដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកម្មវិធីបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ គឺការជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ ដើម្បីទេសចរណ៍ សកម្មភាពកីឡា សុខភាព និងបង្កើនសាមគ្គីភាពរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយៈពិភពលោករបស់ប្រទេសកម្ពុជាយើងផងដែរ។
កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបេីកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតីរបស់ ឧកញ៉ា លឹម សុជាតិ ជាអភិបាលប្រតិបត្តិនិងតំណាងឲ្យភាគទុនិក លោក ណា សុធី អភិបាលឯករាជ្យ និង លោក កែវ សុខា ជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រេីនរូប មកពីគ្រប់នាយកដ្ឋាននិងសាខា។
ពិធីបុណ្យកាន់បិណ្ឌនៅវត្តគីរីធម៌វន្ត
ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន លក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី បានធ្វើដំណើរទៅចូលរួមពិធីកាន់បិណ្ឌវេនទី៨ សូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន នៅវត្តគីរីធម៌វន្ត ដែលមានទីតាំងស្ថិតស្រុកបាទី ខេត្តតាកែវ និងបានប្រគេនជាទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន។
ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់ (Sale Warriors Training)» ដោយមានលោកអគ្គនាយក កែវ សុខា អញ្ជើញចូលរួមជាកិត្តិយស ក្នុងការបើកវគ្គនៃកម្មវិធីសិក្សារនេះ។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមដោយយកចិត្តទុកដាក់យ៉ាងសកម្មទៅលើប្រធានបទសិក្សាផ្សេងៗ ពីភ្នាក់ងារប្រឹក្សាឥណទាន ជាពិសេសគឺផ្តល់ឱកាសដល់សិក្ខាកាមអនុវត្តផ្ទាល់សិល្បៈនៃការនិយាយជាសាធារណៈដោយសេចក្តីក្លាហាន ដើម្បីពង្រឹងលើសកម្មភាពប្រចាំថ្ងៃ ឲ្យទទួលបាននូវជោកជ័យល្អប្រសើរ ដែលអាចវិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាបុគ្គលិកឆ្នើម។ ចុងបញ្ចប់នៃវគ្គហ្វឹកហ្វឺន មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និតស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍ ។
អបអរសាទរ អតិថិជនកើនលើស១ម៉ឺននាក់
អបអរសាទរ! អតិថិជនកើនលើស១ម៉ឺននាក់! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីជួយសម្រួល និងជាប្រភពទុនដែលធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើងជាងមុន ជូនដល់ប្រជាពលរដ្ឋកម្ពុជាលើសពី 10,000 នាក់។ ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ដែលពួកយើងបានធ្វើ កំពុងធ្វើ និងបន្តធ្វើឱ្យបានកាន់តែល្អឡើងក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
ការជ្រើសរើស ការរៀបចំ និងការថែរក្សារបុគ្គលិក
[ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២] វគ្គបណ្តុះបណ្តាលស្តីពី៖ ការជ្រើសរើស រៀបចំ និងថែរក្សារបុគ្គលិក ដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូតា ចាន់ សេរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកបទពិសោធន៍ មេរៀនល្អៗពិតជាក់ស្ដែងជូនថ្នាក់ដឹកនាំរបស់យើង។
តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ
[ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២] វគ្គបណ្តុះបណ្តាលស្តីពី៖ តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ ដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូតា ចាន់ សេរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកបទពិសោធន៍ មេរៀនល្អៗពិតជាក់ស្ដែងជូនថ្នាក់ដឹកនាំរបស់យើង។
សូមចូលរួមអបអរសាទរចំពោះ ឧកញ៉ា លឹម សុជាតិ
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឧកញ៉ា លឹម សុជាតិ អភិបាលប្រតិបត្តិ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មីប្រាយម៍ អ៊ិនវេសមេន។ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រទានគោរមងារជា «ឧកញ៉ា» ។

