ព្រឹត្តិការណ៍

01 August 2025

កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការ​ឆ្នាំ​២០២៤

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបេីកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការ​ឆ្នាំ​២០២៤ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតី​របស់​ ឧកញ៉ា លឹម សុជាតិ ជាអភិបាលប្រតិបត្តិនិងតំណាងឲ្យភាគទុនិក លោក ណា សុធី អភិបាលឯករាជ្យ និង​ លោក កែវ សុខា​ ជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់​ជាច្រេីនរូប​ មកពីគ្រប់នាយកដ្ឋាននិងសាខា។

ពិធីបុណ្យកាន់បិណ្ឌនៅវត្តគីរីធម៌វន្ត

ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន លក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី បានធ្វើដំណើរទៅចូលរួមពិធីកាន់បិណ្ឌវេនទី៨ សូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន នៅវត្តគីរីធម៌វន្ត ដែលមានទីតាំងស្ថិតស្រុកបាទី ខេត្តតាកែវ និងបានប្រគេនជាទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន។

ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់ (Sale Warriors Training)» ដោយមានលោកអគ្គនាយក កែវ សុខា អញ្ជើញចូលរួមជាកិត្តិយស ក្នុងការបើកវគ្គនៃកម្មវិធីសិក្សារនេះ។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមដោយយកចិត្តទុកដាក់យ៉ាងសកម្មទៅលើប្រធានបទសិក្សាផ្សេងៗ ពីភ្នាក់ងារប្រឹក្សាឥណទាន ជាពិសេសគឺផ្តល់ឱកាសដល់សិក្ខាកាមអនុវត្តផ្ទាល់សិល្បៈនៃការនិយាយជាសាធារណៈដោយសេចក្តីក្លាហាន ដើម្បីពង្រឹងលើសកម្មភាពប្រចាំថ្ងៃ ឲ្យទទួលបាននូវជោកជ័យល្អប្រសើរ ដែលអាចវិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាបុគ្គលិកឆ្នើម។ ចុងបញ្ចប់នៃវគ្គហ្វឹកហ្វឺន មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និតស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍ ។

អបអរសាទរ អតិថិជនកើនលើស១ម៉ឺននាក់

អបអរសាទរ! អតិថិជនកើនលើស១ម៉ឺននាក់! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីជួយសម្រួល​ និងជាប្រភពទុនដែលធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើងជាងមុន​ ជូនដល់ប្រជាពលរដ្ឋកម្ពុជាលើសពី 10,000 នាក់។ ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ដែលពួកយើងបានធ្វើ​ កំពុងធ្វើ និងបន្តធ្វើ​ឱ្យបានកាន់តែល្អឡើងក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

ការជ្រើសរើស ការរៀបចំ និងការថែរក្សារបុគ្គលិក

[ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២] វគ្គបណ្តុះបណ្តាលស្តីពី៖ ការជ្រើសរើស រៀបចំ និងថែរក្សារបុគ្គលិក ដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូតា ចាន់ សេរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកបទពិសោធន៍ មេរៀនល្អៗពិតជាក់ស្ដែងជូនថ្នាក់ដឹកនាំរបស់យើង។

តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ

[ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២] វគ្គបណ្តុះបណ្តាលស្តីពី៖ តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ ដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូតា ចាន់ សេរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកបទពិសោធន៍ មេរៀនល្អៗពិតជាក់ស្ដែងជូនថ្នាក់ដឹកនាំរបស់យើង។

សូមចូលរួមអបអរសាទរចំពោះ ឧកញ៉ា លឹម សុជាតិ

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឧកញ៉ា លឹម សុជាតិ អភិបាលប្រតិបត្តិ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មីប្រាយម៍ អ៊ិនវេសមេន។ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រទានគោរមងារជា «ឧកញ៉ា» ។

ពិធីសូត្រមន្តនាំសិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ពិធីនេះបានប្រារព្ធធ្វើនៅការិយាល័យកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកក្រុមហ៊ុនទាំងអស់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ៕