ប្រធានផ្នែកសវនកម្មហិរញ្ញវត្ថុ
28 February 2026ប្រធានផ្នែកសវនកម្មហិរញ្ញវត្ថុ ទទួលខុសត្រូវគ្រប់គ្រង ចាត់ចែងលើការបង្កើតផែនការ រៀបចំ ដឹកនាំ ត្រួតពិនិត្យ និង វាយតម្លៃលើសមិទ្ធផលក្នុងផ្នែកសវនកម្មហិរញ្ញវត្ថុសម្រាប់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងធានាថា មានការប្រតិបត្តិតាមជាមួយតួនាទី និងការទទួលខុសត្រូវ។
- គ្រប់គ្រង ចាត់ចែងលើការពិនិត្យឡើងវិញ នូវប្រសិទ្ធភាពអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងដំណើរការត្រួតពិនិត្យផ្ទៃក្នុង ដែលថ្នាក់គ្រប់គ្រងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អឲ្យទាន់ពេលវេលា។
- គ្រប់គ្រង ចាត់ចែងការពិនិត្យឡើងវិញ នូវហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង រៀបចំកម្មវិធីសវនកម្មហិរញ្ញវត្ថុសម្រាប់ការពិនិត្យមើលឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា។
- គ្រប់គ្រង ចាត់ចែងការធ្វើសវនកម្មហិរញ្ញវត្ថុ ដើម្បីរកនូវចំណុចខ្វះខាត កំហុស និងការលួចបន្លំ នៅក្នុងស្ថាប័នឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និង ទាន់ពេលវេលា។
- គ្រប់គ្រង ចាត់ចែងលើការពិនិត្យឡើងវិញ នូវអ្វីដែលមិនអនុវត្តតាមគោលការណ៍ នីតិវិធី សេចក្តីណែនាំដែលប្រកាសឲ្យប្រើប្រាស់ជាផ្លូវការពីអគ្គនាយក ឬ គណៈគ្រប់គ្រងហិរញ្ញវត្ថុ និងផ្តល់អនុសាសន៍សម្រាប់ការធ្វើឲ្យប្រសើរឡើងទាន់ពេលវេលា។
- គ្រប់គ្រង ចាត់ចែងក្នុងការស្វែងរកនូវចំណុចដែលគ្មានប្រសិទ្ធភាព ឬ ខ្វះខាតនៅក្នុងគោលការណ៍ នីតិវិធី សេចក្តីណែនាំ ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ពីអគ្គនាយក ឬ គណៈគ្រប់គ្រងហិរញ្ញវត្ថុ និងផ្តល់អនុសាសន៍ក្នុងការកែលម្អឲ្យប្រសើរឡើងទាន់ពេលវេលា។
- គ្រប់គ្រង ចាត់ចែងលើការធ្វើសវនកម្មហិរញ្ញវត្ថុ រាល់ប្រធានបទសវនកម្មហិរញ្ញវត្ថុទាំងអស់ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា។
- គ្រប់គ្រង ចាត់ចែងលើការផ្តល់អនុសាសន៍ទាក់ទងនឹងការគ្រប់គ្រងដើម្បីពង្រឹងទៅលើ បញ្ហាហិរញ្ញវត្ថុដែលបានរកឃើញ និងតាមដានទៅលើការឆ្លើយតប និងសកម្មភាពនៃការគ្រប់គ្រងនៅពេលក្រោយទៀត។
- គ្រប់គ្រង ចាត់ចែងលើការចុះត្រួតពិនិត្យសវនកម្មហិរញ្ញវត្ថុប្រចាំខែឲ្យត្រឹមត្រូវ គ្រប់គ្រាន់ មានប្រសិទ្ធភាព និង ទាន់ពេលវេលា។

