នាយកភូមិភាគ
31 December 2025លក្ខខណ្ឌជ្រើសរើស៖
ចំណេះដឹង : យ៉ាងតិចត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល
បទពិសោធន៍ : យ៉ាងតិច ០៦ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានជំនាញដឹកនាំ និងអន្តរបុគ្គល
- ចេះប្រើប្រាស់កុំព្យូទ័រ កម្មវិធី Ms. Office: Word, Excel, Power Point and Outlook
- ចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បានល្អ
- មានសុខភាព និងកាយសម្បទារឹងមាំ
តួនាទី និងភារកិច្ច ៖
- ត្រួតពិនិត្យលើការអនុវត្ត និងផ្សព្វផ្សាយគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានារបស់គ្រឹះស្ថាន នៅសាខាដែលស្ថិតនៅក្រោមការគ្រប់គ្រង ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
- បង្ហាត់បង្រៀនការងារជំនាញដល់បុគ្គលិកនៅក្នុងសាខា ដែលស្ថិតនៅក្រោមការគ្រប់គ្រង ឲ្យទទួលបានចំណេះដឹងជំនាញទាន់សម័យ ធានាឲ្យមានសមត្ថភាពពេញលេញ ដើម្បីបំពេញការងារក្នុងតួនាទីប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
- អនុវត្តវិធានវិន័យរបស់គ្រឹះស្ថាន (ចេញលិខិតណែនាំ លិខិតព្រមាន លិខិតក្រើនរំលឹក…) ចំពោះនាយក-នាយិកាសាខាដែលស្ថិតនៅក្រោមការគ្រប់គ្រង ឬផ្នែកពាក់ព័ន្ធ ក្នុងករណីមានកំហុសនៅក្នុងការអនុវត្តការងារ ។
- ទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតាមសាខាដែលស្ថិតនៅក្រោមការគ្រប់គ្រង ធានាធ្វើយ៉ាងណាឲ្យមានការគាំទ្រ និងសហប្រតិបត្តិការល្អ រវាងគ្រឹះស្ថាន ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងនោះ ។
- សម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងកិច្ចការប្រតិបត្តិ កិច្ចការសវនកម្មផ្ទៃក្នុង ក្រុមសវនករខាងក្រៅ និងសិក្សាអំពីរបកគំហើញសវនកម្មរបស់សាខាដែលស្ថិតនៅក្រោមការគ្រប់គ្រង ដើម្បីដោះស្រាយ និងកែលម្អឡើងវិញឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។
- អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ។

