លក្ខខណ្ឌជ្រើសរើស ៖

  • ចំណេះដឹង    : យ៉ាងតិចណាស់និសិ្សតឆ្នាំទី២នៅសាកលវិទ្យាល័យ
  • បទពិសោធន៍ : យ៉ាងតិច១ឆ្នាំ
  • ចេះប្រើប្រាស់កុំព្យួទ័រ កម្មវិធី Ms. Office: Word, Excel, Power Point and Outlook
  • មានសុខភាព និងកាយសម្បទារឹងមាំ

តួនាទី និងភារកិច្ច ៖

បុគ្គលិកគាំទ្រប្រតិបត្តិការសាខា មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

  • ត្រួតពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងប្រតិបត្តិការឥណទានដែលផ្ញើមកពីសាខា ហើយបូកសរុបផ្ញើជូនថ្នាក់គ្រប់គ្រង ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។
  • ពិនិត្យតាមដាន និងគាំទ្រលើការអនុវត្តកិច្ចការឥណទាននៅសាខា ដោយធានាថា ការអនុវត្តនោះ ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន រួមមាន៖ កិច្ចការផ្សព្វផ្សាយ, កិច្ចការបញ្ចេញឥណទាន កិច្ចការប្រមូលឥណទាន និងកិច្ចការដោះស្រាយបំណុល ។
  • ពិនិត្យតាមដាន និងកត់ត្រាទុកដាក់ទិន្នន័យអាស័យដ្ឋានអតិថិជនឥណទានទៅក្នុងកម្មវិធី Google Earth ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។
  • ត្រួតពិនិត្យសំណើសុំឥណទានដែលអនុម័តដោយអគ្គនាយករង អគ្គនាយក ឬគណៈកម្មការឥណទាន ។
  • អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ។