ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

  • ចំណេះ​ដឹង         :  ចាប់ពីថ្នាក់ទី៨ឡើងទៅ ។
  • ជំនាញ​ និង​ សមត្ថ​ភាព​  :
    • ឧស្សាហ៍ព្យាយាម រវាសរវៃ បង្ហាញនូវចរិតចូលរួម និង សុភាពរាបសា
    • មានការអភិវឌ្ឍន៍ខ្លួនឯង ចង់ចេះចង់ដឹងជានិច្ច
    • មានការប្រាស្រ័យទាក់ទងល្អ
    • ចេះសរសេរភាសាខ្មែរបានល្អ ។

ខ. តួនាទី និងភារកិច្ច ៖

  • សំអាតក្នុងការិយាល័យ និង បរិវេណជុំវិញឲ្យបានស្អាតរៀបរយ  មើលទៅមានសោភណ្ឌភាពជានិច្ចក្នុងនោះរួមមានកំរាលឥដ្ឋ ,ជញ្ជាំង, ពិដាន, ជណ្តើរ, ទ្វារ,បង្អួច, បង្កាន់ដៃ, កញ្ចក់, តុ, ទូ, កៅអី និង  សម្ភារផ្សេងទៀតឲ្យមានភាពស្អាត ដោយឲ្យបានរួចរាល់នៅមុនម៉ោងចូលធ្វើការជាកំណត់ ។
  • សំអាតបន្ទប់ទឹក បង្គន់អនាម័យ កុំឲ្យមានក្លិនមិនល្អ និងរៀបចំឲ្យមានគ្រប់គ្រាន់នូវសម្ភារសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក បង្គន់អនាម័យ ដូចជា កន្សែងជូតដៃ សាប៊ូ ក្រដាសអនាម័យ ជាដើម ។ល។
  • រៀបចំឲ្យមានកន្រ្តក ឬធុងសំរាម តាមកន្លែងធ្វើការនីមួយៗរបស់បុគ្គលិក ដោយមានការត្រួតពិនិត្យ យ៉ាងហាចណាស់មួយថ្ងៃឲ្យបានម្តង ។ បើមានសំរាមពេញកន្ត្រក ត្រូវយកទៅចាក់ចោលភ្លាមៗ។
  • ប្រមូលសំរាមពីក្នុងការិយាល័យ បរិវេណជុំវិញការិយាល័យ យកទៅដាក់នៅទីកន្លែងដែលគេប្រមូលយកទៅចាក់ចោលឲ្យទាន់ពេលវេលា ចៀសវាងការទុកឲ្យសំរាមគរ ហូរហៀរមានក្លិនមិនល្អ ។
  • ត្រូវចេះញែកសំរាមឲ្យត្រឹមត្រូវ សំរាមស្ងួត ដបកែវដែលអាចបែក ដបប្លាស្ទិក កាកសំណល់អាហារ ។ល។ ងាយស្រួលក្នុងការប្រមូលចោល និងអាចលក់ដូរបាន ។ ដោយឡែកចំពោះឯកសារក្រុមហ៊ុនត្រូវ  កំទេចចោល(ហែកឲ្យល្អិត)មុនពេលប្រមូលដាក់ថង់យកទៅចោល ។
  • ត្រូវយកចិត្តទុកដាក់ជាពិសេស បន្ទប់អ្នកគ្រប់គ្រង បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ ដោយរៀបចំសម្ភារឲ្យបានគ្រប់គ្រាន់ មានសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ,សម្ភារបម្រុងសំរាប់ភ្ញៀវ ដូចជាកែវ ពែង ប៉ាន់តែ ប្រដាប់ទ្រកែវ ធុងទឹកក្តៅ ត្រជាក់ និង  ភេសជ្ជៈ តាមនីតិវិធីរបស់ក្រុមហ៊ុន ។
  • ត្រូវប្រាកដប្រជា និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ថាគ្រប់ទីកន្លែងធ្វើការពិតជាស្អាតបាត និងមានអនាម័យត្រឹមត្រូវ គ្រប់គ្រាន់ ។
  • ត្រូវបោកគក់ សំអាតជាប្រចាំនូវកំរាលតុ វាំងនន គំរបឧបករណ៍សម្ភារផ្សេងៗ ឲ្យស្អាតបាតជានិច្ច។ ហាមជាដាច់ខាតការពាក់ ឬ ព្យួរសំលៀកបំពាក់ ហាលវត្ថុឬ របស់របរផ្សេងៗក្នុងបន្ទប់ទឹក ទីធ្លាការិយាល័យ បង្កាន់ដៃអគារ ។ល។ និង ។ល។
  • រៀបចំតុបតែងក្នុង ឬក្រៅការិយាល័យ ឲ្យស្អាតសមរម្យ ។ស្រោចទឹក ដើមរុក្ខជាតិផ្សេងៗ(បើមាន) នៅគ្រប់កន្លែង រក្សាសោភណ្ឌភាព ឲ្យស្រស់បំព្រងជាប្រចាំ ។
  • ធ្វើការតាមដាន ហើយរាយការណ៍ជូនអ្នកគ្រប់គ្រង រាល់ការចោលសំរាមមិនត្រឹមត្រូវ ការខ្វះសណ្តាប់ធ្នាប់ របស់បុគ្គលិកដែលបង្កឲ្យមានការលំបាកក្នុងការសំអាត ។
  • ត្រួតពិនិត្យជាប្រចាំ ក្នុងទីតាំងដែលខ្លួនទទួលខុសត្រូវ ។សំអាតភ្លាមៗនៅពេលមានហេតុការណ៍កើតឡើងតម្រូវឲ្យមានការសំអាតជាបន្ទាន់ ។
  • ចូលរួមយ៉ាងសកម្មក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាព ចំណេះដឹង អាកប្បកិរិយា ឲ្យស្របទៅនឹងការវិវត្តន៍របស់ក្រុមហ៊ុន ។
  • ធ្វើកិច្ចការផ្សេងទៀត តាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ច ក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ។